មិនពិបាករក! នេះជាលេខកូដសម្រាប់ឆែកសេវា 5G បានតាមតំបន់ និងទីតាំងនៅក្នុងប្រទេសកម្ពុជា
Khunna - ឃុនណា
FEBRUARY 27 2026
ឌីជីថល
1.2 K views
1 min read

បច្ចុប្បន្នភាពនៃសេវា 5G នៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើន និងសាកល្បងយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុនទូរគមនាគមន៍ធំៗ ដើម្បីនាំយកល្បឿនអ៊ីនធឺណិតដ៏លឿនបំផុតមកកាន់អ្នកប្រើប្រាស់។ តែយ៉ាងណាបច្ចុប្បន្នសេវា 5G គឺអាចដំណើរការបានទៅតាមតំបន់តែប៉ុណ្ណោះ ដូច្នេះហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបឆែកមើលទីតាំង អាចប្រើបានតាម ២ របៀបខាងក្រោម។

Kinds of Internet Connection

របៀបទី១

  • ចូលទៅកាន់កម្មវិធី Call  
  • រួចវាយពាក្យ *1725*888*2#
  • បន្ទាប់មកចុចប៊ូតុង Call
  • រួចឆែកប្រសារ SMS ដើម្បីបញ្ជាក់ព័ត៌មានថា ទីតាំងមានសេវា 5G ឬក៏អត់។

Tc Thumbnail (57)

របៀបទី២

  • ចូលទៅកាន់កម្មវិធី SmartNas
  • រួចចុចលើមុខងារ 5G បន្ទាប់មកចុចបើកដំណើរការ 5G
  • ចុចលើមុខងារ ពិនិត្យមើលតំបន់ 5G
  • នោះវានឹងបង្ហាញពីផែនទីតំបន់ដែល អាច ឬមិនអាចដំណើរការ 5G បានជូនទៅកាន់អ្នកទាំងអស់គ្នា។

Tc Thumbnail (59)

រាល់ការភ្ជាប់គម្រោងណាមួយរបស់គម្រោង Smart ល្អ! អ្នកនឹងទទួលបានកាដូដាតាបន្ថែម 50% សម្រាប់ការប្រើប្រាស់សេវា 5G បញ្ជាក់៖ ទិន្នន័យបន្ថែមនេះសម្រាប់ការប្រើប្រាស់សេវា 5G តែប៉ុណ្ណោះ ការផ្តល់ជូននេះមានរហូតដល់ ថ្ងៃទី 31 មីនា 2026។ សម្រាប់ព័ត៌មាន និងគម្រោងបន្ថែមរបស់ SmartAxiata សូមធ្វើការតាមដានក្នុងកម្មវិធី SmartNas ឬគេហកទំព័រផ្លូវការ SmartAxiata (010 200 888)។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia