បច្ចុប្បន្នឡានខ្លាញ់គោ (ឡានថ្មី) ពេញនិយមខ្លាំងណាស់ នៅប្រទេសកម្ពុជា ជាពិសេសឡានដែលមានតម្លៃសមរម្យ អាចយកទៅជិះបានបែបទីក្រុងជាដើម។ ឡានខ្លាញ់គោនៅកម្ពុជា ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥ មានការកើនឡើង ដោយសារតែ តម្លៃសាំងឡើងខ្ពស់, អតិថិជនចាប់ផ្តើមកំណត់ចំណាយប្រើប្រាស់, ចំណាយចំគុណភាពហើយចំណេញ, ក្រុមហ៊ុនក្នុងស្រុកនាំចូលច្រើនជាងមុន (ជាពិសេស Toyota, BYD, Kia…) ជាដើម។
កំណើនរថយន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចូលរថយន្តថ្មីដែលកើនឡើង បើធៀបនឹងឆ្នាំ២០២៤។ នេះអាចបង្ហាញថាកម្ពុជាកំពុងមានរីកចម្រើនទៅលើវិស័យរថយន្តថ្មីខ្លាញ់គោ រហូតដល់មានសហគ្រាសរថយន្តធំៗបន្តនាំចូលរថយន្តមកលក់ក្នុងប្រទេសកម្ពុជាកាន់តែច្រើន និងគ្រប់ម៉ាកយីហោផងដែរ។
ប្រសិនបើអ្នកកំពុងតែសន្សំថវិកាក្នុងការជាវរថយន្តថ្មី ឬមានបំណងចង់ទិញប្រភេទរថយន្តខ្លាញ់គោ អត្ថបទមួយនេះនឹងលម្អិតជូនអ្នកទាំងអស់គ្នា។ ដូច្នេះចាបខៀបនឹងណែនាំរថយន្ត ៣ ម៉ូឌែលដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារដែលមានលក់នៅលើទីផ្សារកម្ពុជា និងចេញពីរោងចក្រផលិតត្រឹមត្រូវតាមបែបស្តង់ដា។
១. Kia Picanto S គឺជារថយន្តខ្នាតតូចមួយប្រភេទ ដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកដែលស្វែងរកយានជំនិះដ៏តូច ស្រួលចត និងសន្សំសំចៃប្រេង សម្រាប់បើកបរក្នុងទីក្រុង។ ឥឡូវមកដឹងពីអត្ថប្រយោជន៍មួយចំនួនរបស់ Kia Picanto S៖
- តម្លៃសមរម្យ: ជាទូទៅ Kia Picanto S មានតម្លៃទាបជាងរថយន្តធំៗជាច្រើន ដែលធ្វើឲ្យវាក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកដែលទើបចាប់ផ្តើមបើកបរ ឬមានថវិកាកំណត់។ សម្រាប់តម្លៃ Kia Picanto S គឺ $15,999។
- សន្សំសំចៃប្រេង: ដោយសារតែទំហំតូច និងម៉ាស៊ីនដែលមានកម្លាំងសមស្រប ឡានប្រភេទនេះ ស៊ីប្រេងតិចខ្លាំងណាស់ ដែលជួយសន្សំការចំណាយលើប្រេងឥន្ធនៈ ជាពិសេសនៅពេលអ្នកធ្វើដំណើរក្នុងទីក្រុងច្រើន។
- បំពាក់មកជាមួយបច្ចេកវិទ្យាទំនើប: ទោះបីជារថយន្តមានទំហំតូច និងតម្លៃសមរម្យ ក៏ Picanto S នៅតែបំពាក់មកជាមួយមុខងារទំនើបៗមួយចំនួន ដូចជាប្រព័ន្ធ infotainment ជាមួយអេក្រង់កម្សាន្ត, កាម៉េរ៉ាខាងក្រោយ, និងប្រព័ន្ធសុវត្ថិភាពមូលដ្ឋាន ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកបើកបរ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកបើបរផ្ទាល់ អ្នករួមដំណើរ និងអ្នកចរាចរណ៍លើដងផ្លូវ។
- ម៉ាស៊ីន Kia Picanto S: ម៉ាស៊ីន 1.0, ស៊ីឡាំង 3, លេខអូតូ 5 វគ្គ។
អ្នកទាំងអស់គ្នាអាចរកទិញបាននៅហាងលក់រថយន្ត Kia Cambodia ដើម្បីធានាគុណភាពជូនអ្នកប្រើប្រាស់ ផ្តល់ជូនការថែមពិសេស សុវត្ថិភាព សេវាកម្មល្អ និងមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុនផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ 095 999 191 និង Facebook Page Kia Cambodia ។
២. Toyota Wigo គឺជាប្រភេទរថយន្ត City Car ខ្នាតតូចមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ ត្រូវបានគេស្គាល់ថាជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលទើបចាប់ផ្តើមទិញរថយន្តលើកដំបូង សម្រាប់អ្នកដែលត្រូវការរថយន្តដែលអាចធ្វើដំណើរក្នុងទីក្រុងបានយ៉ាងងាយស្រួល និងសន្សំសំចៃបានច្រើន។
- តម្លៃសមរម្យ: នេះគឺជាចំណុចលេចធ្លោជាងគេ Toyota Wigo គឺជា រថយន្តថ្មីដែលមានតម្លៃទាបមួយនៅលើទីផ្សារកម្ពុជា ដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ងាយស្រួលសម្រាប់អ្នកដែលមានថវិកាតាមចំនួនកំណត់។ តម្លៃនៃម៉ូដែល Toyota Wigo គឺ $19,900 (សម្រាប់ម៉ូដែលថ្មី) ទៅតាមប្រភេទ (Trim) និង Option។
- សន្សំសំចៃប្រេងខ្ពស់: ដោយសារតែម៉ាស៊ីនតូច (ភាគច្រើនជាប្រភេទ 1.0L) និងទម្ងន់ស្រាល Toyota Wigo ស៊ីប្រេងតិចបំផុត ដែលជួយសន្សំការចំណាយលើប្រេងឥន្ធនៈយ៉ាងច្រើន ជាពិសេសនៅពេលដែលអ្នកធ្វើដំណើរប្រចាំថ្ងៃ ឬជួបស្ថានភាពចរាចរណ៍ស្ទះក្នុងទីក្រុង។ អត្រាស៊ីប្រេងជាមធ្យមអាចស្ថិតក្នុងរង្វង់ 4.0-5.0 លីត្រ/១០០ គីឡូម៉ែត្រ។
- ចំណាយថែទាំទាប: គ្រឿងបន្លាស់ (គ្រឿងបន្លាស់) របស់ Toyota Wigo គឺ ងាយស្រួលរក និងមានតម្លៃសមរម្យ ដែលជួយកាត់បន្ថយការចំណាយរយៈពេលវែង។
- បំពាក់បច្ចេកវិទ្យាទំនើប: ម៉ូដែលថ្មីៗរបស់ Wigo តែងតែមានការបំពាក់នូវបច្ចេកវិទ្យាទំនើបៗដូចជា អេក្រង់ Display Audio ទំហំ 8 អ៊ីង ដែល Support ដោយ Apple CarPlay និង Android Auto connectivity, Wireless Charger, Push Start button, និង Smart Entry។
សម្រាប់ម៉ូឌែល Toyota Wigo អ្នកទាំងអស់គ្នាអាចរកទិញបាននៅហាងលក់រថយន្ត Toyota Cambodia ដើម្បីធានាគុណភាពជូនអ្នកប្រើប្រាស់ ផ្តល់ជូនការថែមពិសេស សុវត្ថិភាព សេវាកម្មល្អ និងមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុនផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ 017 222 451 និង Facebook Page Toyota Cambodia ។
៣. BYD Seagull គឺជាឡានអគ្គិសនីខ្នាតតូច (mini electric vehicle) ដែលផលិតដោយក្រុមហ៊ុន BYD Auto របស់ប្រទេសចិន។ ឡាននេះត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារទីក្រុង ដោយសារតែទំហំតូច និងតម្លៃសមរម្យ។
- តម្លៃសមរម្យ: នេះគឺជាចំណុចលេចធ្លោជាងគេរបស់ BYD Seagull។ វាមានតម្លៃទាបក្នុងចំណោមរថយន្តអគ្គិសនី ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកដែលចង់បានឡានអគ្គិសនីក្នុងតម្លៃទាប។ 𝗕𝗬𝗗 𝗦𝗲𝗮𝗴𝘂𝗹𝗹 មានតម្លៃត្រឺមតែ $17,999 ។
- ដំណើរការល្អ (Range): ទោះបីជាតូចក៏ដោយ BYD Seagull ផ្តល់ជូននូវជួរចម្ងាយបើកបរដែលគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃក្នុងទីក្រុង។ សន្សំសំចៃខ្ពស់ ជិះ 100Km ចំណាយត្រឹមតែ $2។
- បំពាក់បច្ចេកវិទ្យា: ឡាននេះមានបំពាក់នូវមុខងារទំនើបៗមួយចំនួន ដូចជាអេក្រង់កម្សាន្ត មានភាពឆ្លាតវ័យទំហំ 10.1 អ៊ីញ ដែលអាច Touch Screen និងបង្វិលបាន និងប្រព័ន្ធសុវត្ថិភាពមូលដ្ឋាន។
- គ្រឿងដែក: គ្រោងដែកបានទទួលស្គាល់ពានរង្វាន់ផ្កាយ 5។
ចំពោះម៉ូឌែល BYD Seagull អ្នកទាំងអស់គ្នាអាចរកទិញបាននៅហាងលក់រថយន្ត BYD Cambodia ដើម្បីធានាគុណភាពជូនអ្នកប្រើប្រាស់ ផ្តល់ជូនការថែមពិសេស សុវត្ថិភាព សេវាកម្មល្អ និងមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុនផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ 017 555 924 និង Facebook Page BYD Cambodia។
គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចំនួនថវិការមានកំណត់ តែចង់បានរថយន្តបើកបរបែបទីក្រុងដោយចំណាយតិចចំណេញច្រើន ចាបខៀវសូមណែនាំរថយន្តខ្លាញ់គោ ៣ម៉ូឌែលខាងលើនេះ។ សូមទៅកាន់ទីតាំងហាងផ្ទាល់ដើម្បីពិនិត្យមើលរថយន្តជាក់ស្តែង និងសួរនាំព័ត៌មានឲ្យបានជាក់លាក់ដើម្បីទិញរថយន្តយកទៅប្រើប្រាប់ហើយប្រកបដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព។