រោងចក្រផលិតជីធម្មជាតិ ហ៊ុយយន់ គឺជាសហគ្រាសក្នុងស្រុកដ៏លេចធ្លោមួយក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតសំខាន់លើការផលិតជីសរីរាង្គ ដែលផលិត និងចែកចាយជីធម្មជាតិ ថ្នាំកសិកម្ម សម្រាប់ដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម។

យោងតាមកិច្ចសម្ភាសន៍ចាបខៀវរវាងលោក យន់ សុផាត ដែលជាស្ថាបនិក Huy yun Agricultural Co., Ltd បានប្រាប់ឲ្យដឹងថា រោងចក្រមួយយនេះលោកបានចំណាយថវិកា ៣០០០$ ដើម្បីច្នៃរោងចក្រផ្ទាល់ខ្លួន ឲ្យទៅជារោងចក្រផលិតជីដ៏ធំមួយក្នុងប្រទេសកម្ពុជា ខណៈដែលតម្លៃសរុបប្រមាណជាង ១០ លានដុល្លារ។ បើនិយាយពីតម្លៃម៉ាស៊ីនវិញក្នុងមួយខ្សែគិតជាទំហំសាច់ប្រាក់ជិតមួយលានដុល្លារ។


រោងចក្រមួយនេះត្រូវបានបង្កើតឡើងអស់រយៈ ១៣ ឆ្នាំមកហើយ បើគិតមកទល់បច្ចុប្បន្ន រោងចក្រមួយនេះបានក្លាយជារោងចក្រមួយដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបកម្មកម្រិតចុងក្រោយក្នុងការផលិតជីសរីរាង្គ។ កាលពីមុនក្នុងមួយថ្ងៃសមសភាពម៉ាស៊ីនអាចផលិតបានត្រឹមតែមួយពាន់តោនប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន ក្នុងមួយថ្ងៃសង្វាក់នៃប្រព័ន្ធម៉ាស៊ីនទាំងអស់អាចផលិតបានរហូតដល់ ២០០ តោន និងក្នុងមួយម៉ោងបាន ១០ តោន ខណៈម៉ាស៊ីនទាំងអស់បំពាក់ដោយកូដ Ai និងងាយស្រួលបញ្ជាដោយដៃអ្នកប្រើប្រាស់ក្នុងរោងចក្រ ដោយមានការបណ្តុះបណ្តាលពីអ្នកជំនាញផ្ទាល់ ក្នុងនោះផងដែរការដែលធ្វើឲ្យម៉ាស៊ីនទាំងនោះដំណើរការបានគឺអាស្រ័យលើ ការចងរូបមន្ត, ម៉ាស៊ីនបញ្ជាដោយដៃ និងបំពាក់ដោយប្រព័ន្ធ Ai ដើម្បីគ្រប់គ្រងដោយគ្រាន់តែបញ្ជាទៅតាមទូរស័ព្ទ ឬកុំព្យូទ័រតែប៉ុណ្ណោះ។


នេះបើយោងតាមការលើកឡើងរបស់លោក យន់ សុផាត ដែលជាស្ថាបនិក Huy yun Agricultural Co., Ltd បានប្រាប់ពីបច្ចេកទេសនៃធាតុផ្សំមានក្នុងជីសរីរាង្គដែលចម្រាញ់ដោយរបស់ធម្មជាតិដែលគេបោះចោល ក្នុងនោះមានធាតុផ្សំ ១២ មុខ ដូចជា៖ លាមកសត្វគ្រប់ប្រភេទ (លាមកមាន់ពង), កាកទឹកត្រី, ឆ្អឹងគោ, ធ្យូងអង្កាម, កន្ទក់, ស្រកីដូង, បន្លែ, ផ្លែឈើ, និងកាកសំណល់ដែលងាយរលាយនៅតាមផ្ទះបាយដែលអាចឆ្នៃជាជីកំប៉ុសជាដើម។

ទាំងនេះសបញ្ជាក់ពីគុណភាព និងគុណតម្លៃនៃជីខ្មែរ មិនចាញ់បរទេសនោះទេ ធ្វើចេញពីចិត្ត ផលិតដោយប្រើបេះដូង គិតគូរពីគុណភាព និងតម្លៃដល់ប្រជាជនក្នុងស្រុក ជាពិសេសកសិករ ម្ចាស់ចំការ, ម្ចាស់សហគ្រាស ឬដំណាំវិលជុំទៅតាមផ្ទះ និងស្រែចម្ការជាដើម។ ជាពិសេសក៏បាននាំចេញទៅក្រៅប្រទេសថែមទៀតផង។

ជាចុងក្រោយលោក យន់ សុផាត ក៏បានផ្តល់ជាដំបូន្មានល្អៗជូនទៅកាន់អ្នកដែលស្រលាញ់វិស័យកសិកម្ម និងគីមីចំណីអាហារ ឲ្យដាក់ចិត្តដាក់កាយសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ ពង្រឹងដុះខាត់សម្ថភាព និងជំនាញ ព្រោះថាបើយើងចេះប្រាកដ មិនខ្សត់ទេចំណូល។ បានទាំងចំណេះជំនាញ ចំណូលទ្រទ្រង់ជីវភាព កេរ្តិ័ឈ្មោះ ការទទួលស្គាល់ពីអតិថិជនក្នុង និងក្រៅស្រុក និងធ្វើឲ្យអាជីកម្មនៅតែបន្តរីកចម្រើនផងដែរ។

ដូច្នេះហើយប្រសិនបើបងប្អូនទាំងអស់គ្នាចង់ដឹង និងសិក្សាស្វែងយល់ពីកសិកម្ម ដើមទន់ គន្លឹះក្នុងការលក់ និងចែកចាយ សូមអញ្ជើញមកចូលរួមសិក្ខាសាលានៅថ្ងៃទី ២៨ មីនា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរវាសនាចំការបងប្អូន។ នៅពេលដែលទីផ្សារក្នុងស្រុកកំពុងមានតម្រូវការខ្ពស់ដល់ទៅ ៧០% បែបនេះ វាគឺជាឱកាសមាសសម្រាប់បងប្អូនកសិករក្នុងការពង្រឹងក្បួនដាំដុះ និងការលក់ឱ្យកាន់តែចំណេញផងដែរ។

- ជួបអ្នកបញ្ជាទិញផ្ទាល់ (ឈប់ផ្អែកលើឈ្មួញកណ្តាល)
- ជួបធនាគារ ARDB ប្រឹក្សារឿងទុនការប្រាក់ទាប
- ជួបលោកគ្រូ សំ កុសល រៀនក្បួនធ្វើទីផ្សារកសិផល ឱ្យល្បីដល់ក្រៅប្រទេស
- ជួបអ្នកជំនាញកសិកម្ម ដើម្បីរៀនបច្ចេកទេសបង្កើនទិន្នផលដូងខ្ទិះឱ្យកាន់តែខ្ពស់
- កាដូវត្ថុអនុស្សាវរីយ៍ Honda Wave 2026 ចំនួន ៥ គ្រឿង!
- សំបុត្រ ១០$ (សម្រាប់អាហារទទួល) | កន្លែងមានកំណត់ ៥០០ នាក់!
កក់ចុះឈ្មោះឥឡូវនេះ៖ 0977772555 / 0967772555
Link telegram៖ https://t.me/Phondaro_HY
