ការលួចចូលគ្រប់គ្រង (Hack) គណនី Telegram មិនមែនជារឿងងាយស្រួលឡើយ បើធៀបនឹងកម្មវិធីផ្ញើសារដទៃទៀត ដោយសារប្រព័ន្ធនេះត្រូវបានការពារដោយបច្ចេកវិទ្យាអ៊ិនគ្រីប (Encryption) យ៉ាងរឹងមាំ។ ជាទូទៅ ចន្លោះប្រហោងដែលនាំឱ្យមានការបាត់បង់គ្រប់គ្រងគណនី មិនមែនកើតចេញពីខ្វះខាតនៃប្រព័ន្ធសុវត្ថិភាពរបស់ Telegram នោះទេ ប៉ុន្តែភាគច្រើនគឺបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

ដូច្នេះហើយសូមប្រុងប្រយ័ត្នជាមួយការទទួលបានសារក្លែងបន្លំពី Telegram នរណាម្នាក់ ព្រោះបច្ចុប្បន្នករណីនេះគឺមានច្រើនខ្លាំងណាស់។
ចំណុចគួរឱ្យសង្ស័យដែលអ្នកត្រូវចៀសវាងចុច៖
- ឈ្មោះអ្នកផ្ញើមិនច្បាស់លាស់: ឈ្មោះគណនីដែលផ្ញើសារមិនមែនជាឈ្មោះផ្លូវការរបស់ Telegram ទេ (Telegram ផ្លូវការប្រើឈ្មោះ "Telegram" ពេញលេញ)។ នេះជាបច្ចេកទេសមួយហៅថា Typosquatting (ប្រើអក្ខរាវិរុទ្ធខុសតិចតួច) ដើម្បីបោកបញ្ឆោត។

តំណភ្ជាប់ (Link) ចម្លែក៖ តំណភ្ជាប់ https://lnk.ink/WcDKr មិនមែនជាតំណភ្ជាប់ផ្លូវការរបស់ Telegram ឡើយ។ តំណភ្ជាប់ដែលខ្លីៗ និងមិនស្គាល់ប្រភព អាចនាំទៅកាន់គេហទំព័រក្លែងក្លាយ (Phishing Site) ដែលត្រូវបានរចនាឡើងដើម្បីលួចព័ត៌មានគណនីរបស់អ្នក។

- សារគំរាមកំហែង ឬបង្ខំ៖ សារនិយាយថា គណនីរបស់អ្នកត្រូវបានដាក់ទង់សញ្ញាមានសកម្មភាពគួរឱ្យសង្ស័យ និងសូមបំពេញការងារក្នុងរយៈពេល 6 ម៉ោង បើមិនដូច្នេះទេ គណនីរបស់អ្នកនឹងត្រូវបានបិទជាស្ថាពរ។ Telegram ផ្លូវការមិនដែលផ្ញើសារគំរាមកំហែងបែបនេះដោយតម្រូវឱ្យអ្នកចុច Link ភ្លាមៗ ឬក្នុងរយៈពេលកំណត់ខ្លីនោះទេ។

សារភ្ជាប់មកជាមួយតំណភ្ជាប់ខាងក្រោម: តំណភ្ជាប់ jjjlj.telegrlamd.shop រឹតតែបញ្ជាក់ពីភាពមិនប្រក្រតី។ នេះគឺជាតំណភ្ជាប់ក្លែងក្លាយដែលព្យាយាមធ្វើត្រាប់តាមឈ្មោះ Telegram។ ហាមដាច់ខាតកុំចុចតំណលីងនោះឲ្យសោះ យល់ល្អកុំឲ្យមានបញ្ហាទាន់ អ្នកទាំងអស់គ្នាអាច Block ចោលភ្លាមៗកាន់តែល្អ។
- ក្រៅពីនេះនៅមាន File មួយទៀតដែលគ្រោះថ្នាក់បំផុត សូមពិនិត្យមើលឲ្យច្បាស់ជាមុនសិនមុននឹងចុចមើល ឬ Download ។


គូសបញ្ជាក់ផងដែរថានៅកម្ពុជាយើងក៏មាននូវ ក្រុមហ៊ុនសន្តិសុខសាយប័រដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា Karpia ដោយផ្តល់ជូននូវសេវាកម្មយ៉ាងសម្បូរបែបដូចជា៖ ការតេស្តសាកល្បងចូលវាយលុក (Penetration Testing) ការត្រួតពិនិត្យអនុលោមភាពផ្នែកសន្តិសុខ (Security Compliance) និងប្រតិបត្តិការសន្តិសុខ (Security Operations)។ ក្រុមហ៊ុនធានាថា ទិន្នន័យរបស់អ្នកនឹងមានភាពរឹងមាំ និងអាចទប់ទល់បានយ៉ាងមានប្រសិទ្ធភាព ចំពោះមុខការគំរាមកំហែងនានាដែលកំពុងវិវឌ្ឍឥតឈប់ឈរ ក្នុងសម័យកាលឌីជីថលនេះ។

ដូច្នេះការប្រើប្រាស់សេវាកម្មរបស់ Karpia គឺជាវិនិយោគដ៏វៃឆ្លាតសម្រាប់ក្រុមហ៊ុនក្នុងសម័យកាលឌីជីថលនេះ ព្រោះវាជួយស្វែងរក និងប៉ះប៉ូវរាល់ចន្លោះប្រហោងសន្តិសុខមុនពេលពួក Hacker រកឃើញ ខណៈដែលបច្ចុប្បន្ន បុគ្គលិកគឺជាគោលដៅចម្បងនៃការវាយប្រហារសាយប័រ ដោយសារការប្រើប្រាស់ទិន្នន័យ និងបណ្តាញរួមគ្នាក្នុងក្រុមហ៊ុន បង្កើតជាហានិភ័យខ្ពស់ដែលអនុញ្ញាតឱ្យ Hacker អាចជ្រៀតចូលពីឧបករណ៍ម្នាក់ទៅកាន់ប្រព័ន្ធទាំងមូលបានយ៉ាងងាយ។ ការធ្វើ Mobile Pentest ជាមួយ Karpia គឺជាដំណោះស្រាយចាំបាច់ ដើម្បីបិទចន្លោះប្រហោងលើឧបករណ៍ចល័តដែលបុគ្គលិកប្រើប្រាស់ ទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ និងធានាថាទិន្នន័យរួមរបស់ក្រុមហ៊ុនត្រូវបានការពារយ៉ាងរឹងមាំពីការលួចចូលដោយគ្មានការអនុញ្ញាត។

តាមរយៈការធ្វើតេស្តនេះ ក្រុមហ៊ុនអាចការពាររាល់ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ និងឯកសារផ្ទៃក្នុងមិនឱ្យធ្លាក់ទៅក្នុងដៃជនខិលខូច ដែលអាចបង្កជាការខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័នឡើយ។ លើសពីនេះ វាក៏ជួយឱ្យអតិថិជនមានអារម្មណ៍កក់ក្តៅ និងមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន ដែលជាកត្តាជំរុញឱ្យអាជីវកម្មរីកចម្រើនប្រកបដោយនិរន្តរភាព និងមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារផងដែរ។ សម្រាប់អ្នកប្រើប្រាស់ ឬម្ចាស់អាជីវកម្មដែលមានចម្ងង់ចង់សួរនាំព័ត៌មានបន្ថែមលើសេវាកម្មមួយនេះសុំធ្វើការទាក់ទងតាមរយៈ Email ផ្លូវការ [email protected] ឬវេបសាយ www.karpia.co។
