នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ ចិនបានបាញ់បបង្ហោះរ៉ុក្កែតនៅតំបន់វាលខ្សាច់ដាច់ស្រយាលមួយ ត្រូវបានបើកឱ្យសាធារណជនចូលមើលយ៉ាងបើកចំហលែងលាក់បាំងដូចមុន ខណៈដែលចិនបានបុកហ្គែរពន្លឿនមហិច្ឆតារបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ ផែនការទាំងនោះរួមមាន ការបញ្ជូនមនុស្សទៅចុះចតលើព្រះច័ន្ទឱ្យបានមុនឆ្នាំ ២០៣០ ហើយបន្ទាប់មក គឺបេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារផងដែរ។

បច្ចុប្បន្ន ចិនកំពុងពន្លឿនការផលិត និងសាកល្បងគ្រឿនយានអវកាសជំនាន់ថ្មី រ៉ុក្កែតរុញច្រានធុនធ្ងន់ និងយានចុះចតលើព្រះច័ន្ទ ដើម្បីធានាឱ្យបានថាកិច្ចការប្រវត្តិសាស្ត្រមួយនេះសម្រេចបានតាមការកំណត់។ មិនទល់ដែនត្រឹមព្រះច័ន្ទនោះទេ មហិច្ឆតារបស់ចិនបានសម្លឹងមើលទៅឆ្ងាយជាងនេះបន្ថែមទៀត។ បន្ទាប់ពីបេសកកម្មចុះចតលើព្រះច័ន្ទទទួលបានជោគជ័យ ចិនបានគ្រោងទិសដៅយុទ្ធសាស្ត្របន្ទាប់ គឺការរៀបចំដំឡើងបេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ ដែលជាភពក្រហមដ៏សែនឆ្ងាយ។

ការបោះជំហានយ៉ាងសមត្ថភាព និងឥតឈប់ឈរនេះ បានបង្ហាញយ៉ាងច្បាស់ថា ចិនមិនត្រឹមតែចង់ក្លាយជាមហាអំណាចអវកាសមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមក្តោបក្តាប់ឧត្តមភាពបច្ចេកវិទ្យាអវកាសនាពេលអនាគតទាំងមូលទៀតផង។
