ប្រើឥតគិតថ្លៃ! ចង់ចេះរកចំណូលបន្ថែមតាមយូធូប តែមិនទាន់ចេះធ្វើវីដេអូ អាចឲ្យ AI មួយនេះជួយបាន
Khunna - ឃុនណា
FEBRUARY 27 2025
ឌីជីថល
1.6 K views
2 mins read

          ជាធម្មតានៅលើ YouTube អាច "រកលុយ" បានមានន័យថា ការបើកឱ្យឆានែល ឬវីដេអូអាចរកប្រាក់បានតាមរយៈវិធីផ្សេងៗទៅតាមប្រភេទនៃវីដេអូជាចម្បងដោយការដាក់ផ្សាយពាណិជ្ជកម្មនៅលើវីដេអូផ្ទាល់ ឬក៏តាមរយៈការចូលជាសមាជិកឆានែល ការលក់ទំនិញ និងមុខងារផ្សេងៗទៀត។ 

1 Twmr Yy Xe Wo X1ykgy0m K Tg
          ជាទូទៅអ្នកអាចរកចំណូលបានប្រសិនបើគ្រប់លក្ខណៈគោលការណ៍ (YT Policies) នៃយូធូប និងផលិតវីដេអូត្រូវតាមប្រភេទឆានែល។ ក្នុងរណីអ្នកទាំងអស់គ្នាចង់ចាប់ផ្តើមរកប្រាក់ចំណូលបម្ថែនតែមិនទាន់ចេះធ្វើវីដេអូ អាចសាកប្រើនូវមុខងារ AI មួយនេះជួយផលិតវីដេអូឲ្យបានតាមចំណង់ចំណូលចិត្ត អាចប្រើប្រាស់ដើម្បីរកចំណូលតាមរយៈការបើកម៉ូនីថាយ, Ads, ការលក់នូវឆាណែលដែលមានអ្នក Subscribe ច្រើនបានផងដែរ។ 
          មុខងារ AI មួយនេះមានឈ្មោះថា Invideo AI ដែលអាចផលិតវីដេអូបានជាច្រើនប្រភេទ និងមានអត្ថប្រយោជន៍ដូចជា៖ បង្កើតវីដេអូដោយគ្រាន់តែផ្តល់ប្រយោគ ឬស្គ្រីបជាអក្សរ, ផ្អែកលើប្រយោគជាអក្សរ អាចបង្កើតវីដេអូដោយប្រើមេឌៀស្តុកដែលមានស្រាប់ និងក្បួនដោះស្រាយ AI ក្នុងរយៈពេលខ្លី, ផ្តល់ជម្រើសកែសម្រួលវីដេអូងាយស្រួលដោយប្រើ AI, បង្កើតសំឡេងនិយាយដូចមនុស្សពិតលើវីដេអូ, និងអាចជ្រើសរើសមុខងារជាច្រើនទៀតសម្រាប់ផលិតចេញជាសាច់វីដេអូ។

Screenshot 2024 01 30 at 3 32 07 Pm 351bf5c451
          សម្រាប់អ្នកដែលចង់ប្រើប្រាស់នូវមុខងារមួយនេះអាចចូលទៅកាន់ Browser ឬ Chrome រួចយកវាយពាក្យ Invideo AI ប្រសិនបើអ្នកទាំងអស់គ្នាចង់ផលិតចេញជាវីដេអូសូមភ្ជាប់ទៅនឹងគរណីអាខោន Google របស់អ្នកទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទស្សនាវីដេអូមួយនេះបានពីរបៀបប្រើប្រាស់ How to start generate video for beginner 
          គូសបញ្ជាក់ថា បើអ្នកទាំងអស់គ្នាព្រួយបារម្ភអំពីបញ្ហារក្សាសិទ្ធិ (Copyright) ជាមួយវីដេអូដែលអ្នកកំពុងបង្កើតដោយប្រើ InVideo នោះអ្នកគួរតែធ្វើការស្រាវជ្រាវបន្តិចអំពីអ្វីដែលត្រូវបានអនុញ្ញាតសម្រាប់រកប្រាក់ចំណូលលើវីដេអូ។ ភាគច្រើនពេលឧបករណ៍បង្កើតវីដេអូ AI ទាំងនេះប្រើប្រាស់រូបភាពស្តុកពីគេហទំព័រដូចជា Storyblocks ហើយវាពិតជាអាចប្រើប្រាស់វីដេអូទាំងនេះបាន។ ប៉ុន្តែនៅពេលដែលវីដេអូរបស់អ្នកទាំងអស់គ្នាកំពុងប្រើប្រាស់ដែលបង្កើតដោយ AI នោះវាគឺជារឿងខុសគ្នា។ ច្បាប់ជាច្រើនរបស់ Invideo AI កំពុងផ្លាស់ប្តូរគោលការណ៍លើមាតិកាដែលបង្កើតដោយ AI ដូច្នេះសូមព្យាយាមតាមដានគោលការណ៍ថ្មីៗនិងព័ត៌មានបន្ថែមរបស់ពួកគេនៅក្នុងលក្ខខណ្ឌ តែទោះជាយ៉ាងណាក៏អ្នកទាំងអស់គ្នាអាចប្រើប្រាស់កម្មវិធីមួយនេះបានជាធម្មតា។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia