App Jamnay គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមរៀនគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួន ឬគ្រួសារឱ្យមានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់ក្នុងការចាយវាយលើរបស់នានាប្រចាំថ្ងៃ និងជា App មួយដែលបង្រៀនឲ្យអ្នកប្រើប្រាស់ចេះរៀបចំទុកដាក់ហិរញ្ញវត្ថុ និងប្រាក់សន្សំផងដែរ។

កម្មវិធីនេះមានមុខងារសាមញ្ញ ធ្វើឱ្យអ្នកអាចកត់ត្រាចំណូល ឬចំណាយបានយ៉ាងឆាប់រហ័ស មិនថាអ្នកទិញអ្វី ញ៉ាំអី ឬចំណាយលើអ្វីផ្សេងទៀតឡើយ។ អ្នកអាចបង្កើតកាបូបលុយជាច្រើនប្រភេទ សម្រាប់គោលបំណងខុសៗគ្នា ដូចជា កាបូបសម្រាប់លុយផ្ទាល់ខ្លួន កាបូបសម្រាប់មុខរបរ ឬកាបូបសម្រាប់ប្រាក់សន្សំជាដើម។

នៅចុងខែ អ្នកអាចមើលរបាយការណ៍សរុប ដើម្បីដឹងថាការចំណាយរបស់អ្នកទៅលើអ្វីច្រើនជាងគេ ដូចជា ថ្លៃអាហារ ថ្លៃវិក្កយបត្រ ឬការធ្វើដំណើរជាដើម។ នេះអាចជួយអ្នកកាត់បន្ថយការចំណាយមិនចាំបាច់បាន។ នេះជាចំណុចពិសេសមួយ ដែលអនុញ្ញាតឱ្យអ្នកកត់ត្រាបានគ្រប់ពេល គ្រប់ទីកន្លែង ទោះបីជាគ្មានសេវាអ៊ីនធឺណិតក៏ដោយ។

ចំណុចពិសេសមួយរបស់កម្មវិធី App Jamnay គឺអ្នក មិនចាំបាច់ចុះឈ្មោះប្រើប្រាស់នោះទេ។ គ្រាន់តែទាញយកកម្មវិធីពី App Store ឬ Google Play Store រួចបើកកម្មវិធី អ្នកអាចចាប់ផ្តើមប្រើប្រាស់បានភ្លាមៗតែម្ដង។ នេះធ្វើឱ្យការចាប់ផ្ដើមគ្រប់គ្រងចំណូល ចំណាយរបស់អ្នកកាន់តែលឿន និងងាយស្រួលផងដែរ។
