ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ — ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសជប៉ុន Letara បានប្រកាសថា ខ្លួនបានរៃអង្គាសទុនប្រមាណ ២.៦ ពាន់លានយ៉េន ឬប្រហែល ១៦ លានដុល្លារ ក្នុងជុំ Pre-Series A។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Sapporo នេះ មានជំនាញលើប្រព័ន្ធជំរុញអវកាសបែប Hybrid និងធ្លាប់ផ្តោតសំខាន់លើម៉ាស៊ីនជំរុញសម្រាប់ផ្កាយរណបខ្នាតតូច។

ទុនថ្មីនេះនឹងត្រូវប្រើសម្រាប់ពង្រីកបច្ចេកវិទ្យារបស់ Letara ពីម៉ាស៊ីនជំរុញផ្កាយរណប ទៅកាន់ ម៉ាស៊ីនរ៉ុក្កែតខ្នាតធំសម្រាប់ការបាញ់បង្ហោះ និងការប្រើប្រាស់ក្នុងអវកាស។ ក្រុមហ៊ុនក៏មានគោលដៅពង្រីកទីផ្សារទៅវិស័យអវកាស ការពារ និងសន្តិសុខ ខណៈបច្ចេកវិទ្យារបស់ខ្លួនប្រើឥន្ធនៈដែលមានមូលដ្ឋានពីប្លាស្ទិក រួមជាមួយសារធាតុអុកស៊ីតកម្ម។

Letara បញ្ជាក់ថា ទុនដែលទទួលបាននឹងជួយឱ្យខ្លួនពង្រីកសមត្ថភាពបច្ចេកវិទ្យា អភិវឌ្ឍការធ្វើតេស្តក្នុងអវកាស និងបង្កើនសមត្ថភាពផលិត ដើម្បីផ្គត់ផ្គង់អតិថិជនទាំងក្នុងប្រទេសជប៉ុន និងទីផ្សារអន្តរជាតិ។ ក្រុមហ៊ុនបានធ្វើតេស្តម៉ាស៊ីនរ៉ុក្កែតរបស់ខ្លួនដោយជោគជ័យរួចមកហើយ ហើយកំពុងឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងកម្មវិធីអវកាសកាន់តែទូលំទូលាយ។
