Jeep គឺជាម៉ាករថយន្តអាមេរិកមួយ ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់សាជីវកម្មពហុជាតិ ស្តេឡានទីស។ Jeep បានជាផ្នែកមួយរបស់ Chrysler ចាប់តាំងពីឆ្នាំ ១៩៨៧ នៅពេលដែល Chrysler បានទិញម៉ាក Jeep រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ពីម្ចាស់មុនរបស់ពួកគេ ក្រុមហ៊ុន American Motors Corporation (AMC)។ Jeep ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនរថយន្តមួយដែលឈានមុខគេលើវិស័យរថយន្តទំនើបទូទាំងពិភពលោក។
ថ្មីៗនេះ Jeep បានចេញរថយន្តសេរ៊ីឆ្នាំ ២០២៦ មានឈ្មោះថា Jeep Cherokee ដែលជាម៉ូឌែល SUV ប្រើប្រាស់ថាមពលសាំង និងអាចសាកថ្មបាន។ Jeep Cherokee បានត្រឡប់មកវិញជាមួយ រចនាបថដ៏អង់អាច, ជាប្រភេទថាមពលកូនកាត់អគ្គិសនី, ផ្ទៃខាងក្នុងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ និងទំហំកាន់តែធំជាងមុន។ ដែលនឹងដាក់ចេញលក់ចុងឆ្នាំ 2025 នេះ មានតម្លៃចន្លោះពី $31,000 ទៅ $42,000 ។
រថយន្ត SUV ថ្មីមួយនេះ បានខ្ចីការរចនាម៉ូដពីម៉ូឌែលរថយន្តអគ្គិសនីថ្មីៗរបស់ Jeep ជាពិសេសគឺ Wagoneer S។ ចង្កៀងមុខស្តើងជាងមុនជាមួយនឹងការរន្ធខ្យល់កាងដែលឆ្លាក់ដោយមានឥទ្ធិពលពី Wagoneer S។
• តួខ្លួនធំជាងមុនជាមួយនឹងបង្គោល D ដ៏រឹងមាំ ដែលបង្កើតឡើងនៃផ្នែកខាងក្រោយមានលក្ខណៈបញ្ឈរ និងធំទូលាយជាងមុន។
• រូបវាងបែបអាកាសយានិកធានាបាននូវរូបរាងរថយន្ត SUV ដ៏រលោង និងរឹងមាំ។
• បំពាក់ផ្ទាំងគ្រប់គ្រងបច្ចេកវិទ្យាទំនើប ស្រដៀងនឹង Wagoneer S ដែលមានអេក្រង់ឌីជីថលនៅទូទាំងកាប៊ីន។
• ប្រព័ន្ធអេក្រង់ Touch ធំជាងមុន
• អេក្រង់បង្ហាញពីអ្នកបើកបរបែបឌីជីថលពេញលេញ
• គ្រឿងលំអតុបតែងលំដាប់ខ្ពស់ និងសម្ភារៈកាប៊ីនដែលបានកែលម្អ
• ទំហំផ្ទុកទំនិញកាន់តែធំទូលាយ
• វិមាត្រដែលបានកើនឡើង នឹងធ្វើឱ្យវាមានទំហំធំជាងរថយន្ត Cherokee ម៉ូដែលមុនៗ ប្រហែលជាលើសពីប្រវែង 192.4 អ៊ីញរបស់ Wagoneer S ដែលផ្តល់នូវផាសុកភាព និងទំហំផ្ទុកកាន់តែច្រើន
• រថយន្ត SUV ថ្មីនេះបានផលិតនៅលើវេទិកា STLA Large របស់ Stellantis ដែលចែករំលែកជាមួយ Wagoneer S និង Recon
• ជម្រើសប្រព័ន្ធថាមពលទំនងជារួមមាន ប្រភេទកូនកាត់ម៉ាស៊ីនសាំង និងអគ្គិសនីសម្រាប់ប្រសិទ្ធភាពខ្ពស់ជាជម្រើសអ្នកបើក
• រថយន្ត Jeep Cherokee ដែលប្រើប្រព័ន្ធប៉ុងមួយ (Front-wheel drive) ប្រើប្រព័ន្ធកូនកាត់ eDCT របស់ Stelantis ដែលផ្គួបម៉ូទ័រអេឡិចត្រូនិក និងប្រអប់លេខអូតូក្ដាប់ពីរ (dual-clutch automatic transmission) ជាមួយម៉ាស៊ីនសាំងចំណុះតូច។
• រថយន្តប៉ុងពីរ (all-wheel drive) ជាប្រភេទដោតសាក (plug-in hybrid) ដែលមានឈ្មោះ 4xe ដ៏ល្បីរបស់ Jeep ក៏អាចនឹងចូលរួមក្នុងជួរផលិតផលនេះផងដែរ ដោយផ្តល់នូវថាមពលខ្លាំងជាងមុន។
យ៉ាងណាមិញទោះបីជាការផលិតរថយន្ត Jeep មានការរអាក់រអួលប៉ុន្មានឆ្នាំចុងក្រោយក្នុងការផលិតបន្តិចបន្តួចមែនតែ Jeep នៅតែអាចបន្តដំណើរទៅមុខរហូតសម្រេចបានជោគជ័យ។
គូសបញ្ជាក់ផងដែរថាមកទល់បច្ចុប្បន្ននេះ Jeep បានផលិតរថយន្តជាច្រើនមានដូចជា Wrangler, Jeep Compass, Gladiator, Jeep Renegade, Jeep Grand Wagoneer, Jeep Commander, 2025 Jeep Wrangler, Jeep DJ, Grand Cherokee, Jeep Grand Cherokee, Wrangler 4xe, Jeep Gladiator, Jeep Grand Cherokee (WJ), Jeep Gladiator info, Jeep Grand Wagoneer, Jeep Wrangler, Jeep Cherokee, Grand Cherokee L, 2024 Jeep Grand Cherokee, Grand Cherokee WK, Jeep Gladiator JT
អត្ថបទដោយ៖ ងួន ឃុនណា