តិចអត់ដឹង! តាមពិតផ្សារទំនើបធំៗ ៥នេះ បង្កើតដោយកូនខ្មែរ សុទ្ធសាធ
SOKLY - កូនផ្កាឈូក
AUGUST 6 2025
ឌីជីថល
163 views
2 mins read

ទំនេរថ្ងៃចុងសប្ដាហ៍ ចង់នាំកូនៗ ក្រុមគ្រួសារ ឬមិត្តភក្តិ ទៅដើរលេង អាចជ្រើសរើសទីតាំង ផ្សារទំនើប ដែលបង្កើតឡើងដោយកូនខ្មែរទាំង៥ ខាងក្រោមបាន៖

ទី១៖ Chip Mong Noro Mall៖ ស្ថិតនៅតំបន់ផ្លូវនរោត្តម ផ្សារនេះ ជាគម្រោងរបស់ ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនខ្មែរមានប្រវត្តិសាស្រ្តយូរឆ្នាំ។ Noro Mall ផ្ដល់បទពិសោធន៍ថ្មីសម្រាប់អ្នកចូលទៅលេង ជាមួយនឹងភាពទាន់សម័យនៃ កន្លែងពិសារអាហារ កន្លែងកម្សាន្ត Playground សម្រាប់កូនក្មេង កន្លែងកម្សាន្ត សម្រាប់មនុស្សពេញវ័យ មានសកម្មភាពឱ្យធ្វើច្រើនមិនងាយធុញ និងមានទីតាំងសម្រាប់អង្គុយលេងជាច្រើន។

Img 1006

Img 1007
ទី២៖ ខេ ម៉ល (
K Mall)៖​ ផ្សារទំនើបមួយនេះបានក្លាយជាចំណុចសំខាន់សម្រាប់អ្នកមានក្រុមគ្រួសារ និងយុវជន ទៅលេងកម្សាន្ត ជួបជុំគ្នា ញ៉ាំអាហារ ទិញអីវ៉ាន់ មើលកុន ឬនាំកូនៗទៅលេងកន្លែងក្មេងលេងជាដើម។ K Mall គឺជាទីតាំងដែលបញ្ជាក់បានថា កូនខ្មែរ មានសមត្ថភាពអាចបង្កើតនូវអាជីវកម្មអនាគត បានយ៉ាងល្អ។

Img 1012

Img 1008

ទី៣៖ ជីប ម៉ុង ២៧១​ ម៉េហ្គាម៉ល (Chip Mong 271 Mega Mall)៖ ជាសាខាដ៏ធំបំផុតនៃ Chip Mong Mall Series។ ផ្សារមួយនេះមានទំហំធំខ្លាំង សម្បូរទៅដោយអាហារឆ្ងាញ់ៗ ហាងល្បីៗ រោងភាពយន្ត កន្លែងក្មេងលេង (Playground) សម្បូរបែប និងមានសកម្មភាពផ្សេងៗ ការតាំងបង្ហាញ និងមានកម្មវិធីពិសេសៗ ស្ទើរតែរាល់សប្ដាហ៍។

Img 1014

Img 1013
ទី៤៖ អូឡាំព្យា ស៊ីធី (
Olympia Mall)៖ គម្រោងធំសម្បើមនៅចិញ្ចើមផ្សារទួលស្វាយព្រៃនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុនជាតិខ្មែរ។ Olympia City មិនមែនមានតែផ្សារទេ តែរួមបញ្ចូលគម្រោងអគារស្នាក់នៅ ការិយាល័យ និងកន្លែងសម្រាប់សន្និសីទផងដែរ។

Img 1017

Img 1015
ទី៥៖ សូរិយា សេនធ័រ ភ័នធ៍ (
Sorya Center Point)៖ បើនិយាយពីផ្សារទំនើបដំបូងៗនៅភ្នំពេញ មិនអាចរំលងសូរិយាឡើយ។ ស្ថាបនាឡើងដោយអ្នកវិនិយោគខ្មែរមួយក្រុម បច្ចុប្បន្ននេះ Sorya ក៏កំពុងធ្វើការ Upgrade ជាប្រចាំ ដើម្បីឱ្យសមស្របនឹងការវិវត្ត នៃតម្រូវការរបស់អ្នកប្រើប្រាស់។ សូមកុំភ្លេចថា ចង់បានផលិតផលខ្មែរ នៅសូរិយា មានលក់ច្រើនណាស់។

Img 1019

Img 1018

ក្នុងចំណោមផ្សារទំនើបខ្មែរខាងលើ តើលោកអ្នកចូលចិត្តទៅមួយណាជាងគេ? កុំភ្លេចខមិនប្រាប់ Admin ផងណា!

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia