សម្រាប់អ្នកដែលចង់កែសម្រួល ឬផ្លាស់ប្ដូរសម្លេងឱ្យមានលក្ខណៈប្លែកៗ វេបសាយខ្មែរទាំង១នេះអាចជាជំនួយដ៏ល្អ៖
Speechactors គឺជាវេទិកាមួយដែលផ្ដល់សេវាកម្មបម្លែងអត្ថបទទៅជាសំឡេងជាច្រើនភាសា រួមទាំងភាសាខ្មែរផងដែរ ដែលមានសំឡេងប្រាកដនិយម និងអាចប្រើប្រាស់សម្រាប់វីដេអូ YouTube បាន។
របៀបប្រើ:
- ចូលទៅកាន់វេបសាយ: បើក Browser របស់អ្នក (ដូចជា Chrome, Firefox) ហើយចូលទៅកាន់ speechactors.com/text-to-speech/khmer-cambodia។
- ជ្រើសរើសភាសា និងសំឡេង: ត្រូវប្រាកដថា Khmer (Cambodia) ត្រូវបានជ្រើសរើសនៅក្នុងប្រអប់ភាសា។ អ្នកអាចចុចលើឈ្មោះសំឡេងដើម្បីផ្លាស់ប្ដូរប្រភេទសំឡេង (ប្រុស/ស្រី) និងស្ដាប់គំរូ។
- វាយបញ្ចូលអត្ថបទ: វាយ ឬ Paste អត្ថបទជាភាសាខ្មែររបស់អ្នកចូលទៅក្នុងប្រអប់បញ្ចូល (Input Field) ។
- បង្កើត និងទាញយក: ចុចលើប៊ូតុង "Generate"។ ក្នុងរយៈពេលប៉ុន្មានវិនាទី អត្ថបទរបស់អ្នកនឹងត្រូវបានបម្លែងទៅជាសំឡេង ហើយអ្នកអាចចុចស្ដាប់ ឬទាញយកឯកសារសំឡេងនោះជា MP3 បានភ្លាមៗ។
គូសបញ្ជាក់ផងដែរថា វេបសាយ១នេះគឺមានលក្ខណៈងាយស្រួលប្រើប្រាស់ ហើយមិនតម្រូវឱ្យមានចំណេះដឹងជ្រៅជ្រះផ្នែកបច្ចេកទេសនោះទេ។ អ្នកគ្រាន់តែវាយអត្ថបទចូល រួចជ្រើសរើសប្រភេទសំឡេងដែលចង់បាន ហើយចុចប៊ូតុងដើម្បីបម្លែងប៉ុណ្ណោះ។