ក្រុមហ៊ុន Leapmotor Kh បានណែនាំនិងបង្ហាញពីម៉ូឌែលថ្មីរបស់ខ្លួនគឺ Leapmotor B10 ដែលមានវត្តមាជាផ្លូវការមកកាន់ទីផ្សារកម្ពុជាហើយ ជាមួយជម្រើសកាន់តែពិសេសមួយទៀតក្នុងការពង្រីកម៉ាកយីហោរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ។ រថយន្តនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកបើកបរច្រើនក្នុងទីក្រុងដោយសារការសន្សំសំចៃ និងមានភាពទាន់សម័យ ហើយរថយន្ត Leapmotor B10 បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាដ៏ឆ្លាតវៃប្រភេទ Global Spec អមដោយការរចនាស៊ីវិល័យ និងមានដំណើរការខ្លាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសកាន់តែទាក់ទាញសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដ៏ឆ្លាតវៃបើកបរបែបអនាគតក្នុងតម្លៃសមរម្យត្រឹមតែ $27,990 ប៉ុណ្ណោះ។

ប្រព័ន្ធបច្ចេកវិទ្យាដ៏ឆ្លាតវៃត្រូវបានបំពាក់មកយ៉ាងស្តង់ដារសម្រាប់រថយន្ត Leapmotor B10៖ ចំណុចខ្លាំងនិងលេចធ្លោបំផុតសម្រាប់រថយន្ត Leapmotor B10 គឺមានតម្លៃត្រឹមតែជាង២ម៉ឺន ប៉ុន្តែបំពាក់នូវបច្ចេកវិទ្យាដ៏ឆ្លាតវៃនិងទំនើបជាច្រើនដូចរថយន្តថ្លៃៗ។ បច្ចេកវិទ្យាដ៏ឆ្លាតវៃទាំងនោះរួមមានដូចជា៖
- អេក្រង់កម្សាន្តទំហំ 14.6 អ៊ីញ ប្រភេទ 2.5K HD
- កុងទ័រប្រភេទឌីជីថល LCD ទំហំ 8.8 អ៊ីញ HD
- ប្រព័ន្ធ Apple CarPlay និង Android Auto ដែលអាចភ្ផាប់ពីទូរស័ព្ទទៅកាន់រថយន្ត
- ប្រព័ន្ធសោឆ្លាតវៃដោយប្រើកាតស្កេនពេលចេញចូលរថយន្ត “NFC Card”
- មុខងារតភ្ជាប់ពីទូរស័ព្ទ smart phone ដើម្បីអាចមើល YouTube និង TikTok បាន
- មុខងារភ្ជាប់អ៊ីនធ័ណេត Wifi ដែលអាចឱ្យអ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយដៃរបស់អ្នកផ្ទាល់
- មុខងារបញ្ជាដោយសំឡេង (voice control) ដែលបង្កើនភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ពេលកំពុងបើកបរ។

រថយន្ត Leapmotor B10 ត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយបច្ចេកវិទ្យាទំនើប ដែលផ្តល់នូវកម្លាំងខ្លាំងរហូតដល់ 218hp និងសមត្ថភាពបើកបរបានចម្ងាយឆ្ងាយដល់ 600km (CLTC) ជាមួយថ្មទំហំ 67.1 kWh។ មិនថាការធ្វើដំណើរក្នុងក្រុង ឬផ្លូវល្បឿនលឿន រថយន្តនេះធានាបាននូវតុល្យភាព ការបើកបររលូន និងការសន្សំសំចៃថាមពលអគ្គិសនីខ្ពស់ ដែលជួយកាត់បន្ថយការចំណាយបានយ៉ាងប្រសើរ និងផ្តល់ផាសុកភាពបំផុតសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។

ប្រព័ន្ធសុវត្ថិភាព និងមុខងារជំនួយដល់អ្នកបើកបរ៖ ច្បាស់ណាស់ប្រ័ន្ធសុវត្ថិភាពគឺជាចំណុចសំខាន់របស់រថយន្ត Leapmotor B10 ដូច្នេះហើយរោងចក្រផលិតរថយន្តបានគិតគូរនិងយកចិត្តទុកដាក់លើការបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែច្រើន រហូតទទួលបានចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពកម្រិតផ្កាយ5 (5-Star) ពី Euro NCAP។ រថយន្ត Leapmotor B10 បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ការរចនាគ្រោងដែកតួរថយន្តដ៏រឹងមាំ និងមានមុខងារជំនួយដល់អ្នកបើកបរជាច្រើនដូចជា៖
- កាមេរ៉ា 360 និងសេនស័រជំនួយការផ្តល់សម្លេងពេលមានឧបសគ្គ
- ពោងសុវត្ថិភាពចំនួន៧គ្រាប់
- ប្រព័ន្ធ Child Presence Detection System
- ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ Auto Emergency Braking
- ប្រព័ន្ធព្រមានអំពីឧបសគ្គនៅខាងមុខ Forward Collision Warning
- ប្រព័ន្ធគ្រប់គ្រងល្បឿនថេរ Adaptive Cruise Control
- ប្រព័ន្ធជំនួយពេលចរាចរណ៍កកស្ទះ Traffic Jam Assist
- ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ និងការព្រមានការចាកចេញពីគន្លងផ្លូវ Lane Keep Assist & Lane Departure Warning
- ប្រព័ន្ធ Blind Spot Detection
- ប្រព័ន្ធផ្តល់ដំណឹង Cross-Traffic Alert
- មុខងារជំនួយការទាំងអស់នេះគឺជាប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃដែលជួយសម្រួលដល់ការបើកបររបស់អ្នក និងបង្កើនសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរនិងអ្នករួមដំណើរទាំងអស់។

រថយន្ត Leapmotor B10 បង្ហាញពីឧត្តមភាពនៃផ្នែកខាងក្នុងដ៏ធំទូលាយ ប្រកបដោយប្រណីតភាពនៃពូកស្បែកទន់ និងភ្លើង Ambient Light 64 ពណ៌ ដែលផ្តល់នូវផាសុកភាពខ្ពស់សម្រាប់ទាំងការបើកបរលក្ខណៈគ្រួសារ និងផ្ទាល់ខ្លួន។ លើសពីការរចនាដ៏ទាន់សម័យ និងសមត្ថភាពបត់បែនកៅអីជួរក្រោយបានរាបស្មើដើម្បីដឹកសម្ភារៈ រថយន្តអគ្គិសនីស៊េរីថ្មីនេះគឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ទីផ្សារកម្ពុជា ដោយសារបានរួមបញ្ចូលគ្នានូវ បច្ចេកវិទ្យាអនាគត ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការសន្សំសំចៃ ក្នុងតម្លៃមួយដែលសមរម្យបំផុត។
គូសបញ្ជាក់ផងដែរថារថយន្ត Leapmotor B10 មួយម៉ូឌែលនេះកម្លាំងខ្លាំង សន្សំសច្ចៃខ្ពស់ និងបំពាក់នូវប្រព័ន្ធទំនើបៗដែលអ្នកអាចទុកចិត្តបាន ជាពិសេសតម្លៃល្អ គុណភាពខ្ពស់សាកសមនឹងប្រជាជនខ្មែរក្នុងការប្រើប្រាស់នៅក្នុងទីក្រុង និងតាមបណ្តាខេត្តជាដើម ល្អសម្រាប់អ្នកដែលមានគ្រួសារ ព្រោះរថយន្តនេះធំទូឡាយងាយស្រួលអង្គុយ និងផ្ទុកចំនួនអ្នកជិះបាន ៥ នាក់សមល្មមបែបលក្ខណៈគ្រួសារ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 010 888 061, 093 836 888, 095 666 378 និងតាមដានគេហទំព័រហ្វេសប៊ុកផេកផ្លូវការ Leapmotor KH ។
