ផ្តាច់ចេញភ្លាម! ប្រយ័ត្នមាន Link វេសាយមិនស្គាល់ប្រភពជាប់ជាមួយអាខោន Telegram របស់អ្នក
Khunna - ឃុនណា
SEPTEMBER 21 2025
ឌីជីថល
479 views
1 min read

ជាទូទៅការចុចតំណភ្ជាប់ linkWebsite ដោយចៃដន្យ គឺជាបញ្ហាទូទៅមួយដែលមនុស្សជាច្រើនជួបប្រទះ ជាពិសេសនៅពេលប្រើទូរស័ព្ទ។ វាកើតឡើងនៅពេលដែលអ្នកប៉ះលើអេក្រង់ដោយមិនបានប្រុងប្រយ័ត្ន ហើយបើកតំណភ្ជាប់ណាមួយដោយអចេតនា ឬមួយទៀតជាចេតនារបស់អ្នកតែអ្នកភ្លេចខ្លួនផ្តាច់ចេញ។ វិធីដើម្បីផ្តាច់គេហទំព័រ ឬឧបករណ៍ដែលជាប់នឹងគណនី Telegram របស់អ្នក គឺមានភាពងាយស្រួល ហើយវាជារឿងសំខាន់ណាស់សម្រាប់សុវត្ថិភាពផងដែរ។

Unnamed (3)

ខាងក្រោមនេះជារបៀបផ្តាច់ ៖

  • បើកកម្មវិធី Telegram 
  • ចូលទៅកាន់ Settings 
  • ជ្រើសរើស Privacy and Security 
  • រកមើលពាក្យ Active Websites ហើយចុចលើវា។

Linked Devices Telegram Mac

នៅក្នុងផ្នែក Active Websites អ្នកនឹងឃើញបញ្ជីនៃគេហទំព័រ ឬសេវាកម្មទាំងអស់ដែលបានភ្ជាប់ទៅនឹងគណនី Telegram របស់អ្នក។ ជាធម្មតា ការភ្ជាប់ទាំងនេះកើតឡើងនៅពេលដែលអ្នកប្រើមុខងារ Log in with Telegram នៅលើគេហទំព័រ ឬកម្មវិធីផ្សេងៗ។

Q Hr Ct C Edpn Ma17 Uujts P8 X Y0w97qpzur Crm Lqkg H (1)

ប្រសិនបើអ្នកឃើញគេហទំព័រណាដែលអ្នកមិនស្គាល់ ឬមិនទុកចិត្តនៅក្នុងបញ្ជីនោះ អ្នកគួរតែផ្តាច់វាចោលភ្លាមៗ។

  • ចូលទៅក្នុងក្រឡោន Active Websites សូមចុចលើឈ្មោះគេហទំព័រដែលអ្នកចង់ផ្តាច់
  • បន្ទាប់មកចុចលើពាក្យ Log out រួចជាការស្រេច។

Telegram Encryption 1024x576

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នារកមិនឃើញពាក្យ Active Websites លើ Telegram របស់អ្នកទេ នោះមានន័យថាគណនីរបស់អ្នកមិនបានភ្ជាប់ជាមួយគេហទំព័រ ឬវេបសាយណាមួយឡើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia