ធ្វើឲ្យត្រូវក្បួន! អ្នកជំនាញនៅកម្ពុជា១រូប ប្រាប់ពីមតិកាដែលអាចរកចំណូលបានខ្ពស់ ពីយូធូប
Khunna - ឃុនណា
JULY 21 2025
ឌីជីថល
169 views
1 min read

YouTube គឺ​ជា​វេទិកា​វីដេអូ​អនឡាញ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មនុស្ស​ទូទាំង​ពិភពលោក និងអាចរកចំណូលបានពីការបង្ហោះវីដេអូផងដែរ។ 

220928 51047 1

ក្នុងនោះផងដែរអ្នកជំនាញនៅកម្ពុជាមួយរូបគឺ លោកគ្រូ ឆុន វាសនា (CHHON VEASNA) ដែលជា ប្រធាននាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន និង ជាអ្នកផលិតមាតិកាផងដែរ។

20250711 093458

Img 20250410 113557 525

អត្ថបទមួយនេះល្អបំផុតសម្រាប់អ្នកដែលចង់ចេះរកចំណូលតាមយូធូប ដើម្បី​រក​ចំណូល​បាន​ខ្ពស់​ពី YouTube មាតិកា​របស់​អ្នក​គួរ​តែ​មាន​លក្ខណៈ​ជាច្រើន​រួម​គ្នា​ដូចជា៖ មាន​តម្រូវការ​ខ្ពស់ អាច​ទាក់ទាញ​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ថ្លៃ (High CPM/RPM) និង​អាច​ទាក់ទាញ​អ្នក​ទស្សនា​ច្រើន។

67b8ce27111df551bf0da684 Cpm  1

ជាទូទៅមាតិកាដែលអាចរកចំណូលបានភាគច្រើនជាប្រភេទមាតិកាដែល Original ថតដោយដៃផ្ទាល់ មិនយករបស់អ្នកដ៏ទៃមកធ្វើ ឬបង្ហោះ និងជាប្រភេទវីដេអូដែលធ្វើសម្រាប់បមនុស្សទូទៅមើល មានន័យថា​ មាតិកាសម្រាប់មនុស្សគ្រប់ប្រទេសមើល ដោយវីដេអូនោះ មិនបញ្ចេញសម្លេងមនុស្សនិយាយ​ មានសម្លេង Background ពិតៗ មិនកាត់តរញ៉េរញ៉ៃ ងាយស្រួលមើល និងបែបធម្មជាតិពិតៗ​ ឧទាហរណ៍វីដេអូបាចទឹកស្រែ, វីដេអូចាប់សត្វល្អិត, មាតិកា Walk street, មាតិកាជួសជុលជារួមប្រភេទមាតិកាក្រៅស្រុក។

Photo 2025 07 21 16 41 24

សម្រាប់មាតិកាក្រៅស្រុកប្រសិនបើអ្នកទាំងអស់គ្នាធ្វើត្រូវតាមគោលការណ៍យូធូប សម្រាប់ 1K អាចរកបានពីចន្លោះ 10-20$

Photo 2025 07 21 16 41 30

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចាប់ផ្តើមរកចំណូលច្រកទី២តាមយូធូប អ្នកទាំងអស់គ្នាគួរតែតាមដានពីរបៀបរកលុយតាមយូធូបនៅលើឆានែលរបស់លោកគ្រូ ឆុន វាសនា (Channel CHHON Veasna) ផ្ទាល់ដើម្បីដឹងពីវិធិសាស្រ្ត និងគន្លឹះល្អបន្ថែមទៀត។ 

Photo 2025 07 21 16 41 35

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia