ថ្មីៗនេះចិនកំពុងវាយឡុកខ្លាំងជាមួយបច្ចេកវិទ្យា AI ដើម្បីប្រណាំងជាមួយ AI របស់លោកខាងលិច ដែលកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះចិនបានប្រកាសចេញនូវមុខងារ AI ថ្មីស្រឡាងមួយទៀតហើយ ដែលមានឈ្មោះថា Manus បើនិយាយពីអត្ថប្រយោជន៍វិញសឹកតែគ្រប់គ្រងការងារមនុស្សបាន១០០%។
Manus គឺជាភ្នាក់ងារបញ្ញាសិប្បនិម្មិត AI មួយដែលបង្កើតដោយ CEO Red Xiao Hong របស់ក្រុមហ៊ុន start-up Butterfly Effect, Manus AI ដែលត្រូវបានចាត់ទុកថាមានភាពទំនើប និងឆ្លាតវៃជាង ChatBot ទូទៅដែលអាចធ្វើការឲ្យអ្នកប្រើប្រាស់បានជាច្រើមុខក្នុងពេលតែមួយដែលចង់សួរអី សំណូមពរអីក៏បានមិនចេះគាំងហើយផ្តល់ព័ត៌មានរហ័សទាន់ចត្តិគ្រប់ពេល។
AI មួយនេះអាចធ្វើអ្វីៗបានទាំងអស់ មិនថាទាក់ទងជាមួយការងារ ការសិក្សា ការវិភាគទីផ្សារ ចំណូលចំណាយ អំពើដំណើរកំសាន្តក្រៅប្រទេស កិច្ចការធុរកិច្ច គំនិតសរសេរសសៀវភៅ គំនិតបើកអាជីវកម្ម និងជាច្រើនមុខផ្សេងៗទៀតតាមអ្នកប្រើប្រាស់ចង់សួរ អាចនិយាយបានថាមាន Manus AI មួយដូចមានជំនួយការម្នាក់ផ្ទាល់ខ្លួនច្ចឹង។
ដូច្នេះអត់ពិបាករក និងពិបាកប្រើទេដោយអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការ manus.im រួចចុចពាក្យ "ចាប់ផ្តើម" ហើយបន្ទាប់មក ដាក់ពាក្យសុំចូលប្រើ។ បន្ទាប់មកអ្នកនឹងទទួលបានសារអ៊ីមែលមួយដែលមានកូដអនុញ្ញាតឲ្យអ្នកចូលប្រើប្រាស់ ដោយវាយប្រើកូដនោះបញ្ជូលដើម្បីបង្កើតគណនី Manus AI របស់អ្នកសម្រាប់ប្រើប្រាស់។
គូសបញ្ចាក់ផងដែរថាសម្រាប់មុខងារ Manus AI មួយនេះពុំទាន់ដាក់ឲ្យប្រើប្រាស់ជាសាកលនៅឡើយទេ កំពុងស្ថិតក្នុងការដាក់តេស្តសាកល្បងប្រើប្រាស់ និងអាចលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
អត្ថបទដោយ៖ ងួន ឃុនណា