ខ្មែរជួយខ្មែរ! ផ្ទុះការគាំទ្រផលិតផលមីជាតិ ប្រជាជនជាវជាស្បៀងជូនកងទ័ព និងជនភាសសឹក ខណៈតម្លៃលក់នៅរក្សាដូចដើម
Khunna - ឃុនណា
AUGUST 1 2025
នវានុវត្តន៍
42 views
1 min read

មីជាតិ គឺជាម៉ាកមីកញ្ចប់ផលិតក្នុងប្រទេសកម្ពុជា ដែលមានការពេញនិយមយ៉ាងខ្លាំង។ មីជាតិត្រូវបានផលិតឡើងដោយក្រុមហ៊ុន One More Manufacturing Co., Ltd. ហើយបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាតាំងពីចុងឆ្នាំ ២០១៩ មកម្លេះ។

Grand Opening Image Web 1

មីជាតិ ពិតជាទទួលបានការ ពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។ ភាពល្បីល្បាញនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងកត្តាជាច្រើនដែលធ្វើឲ្យផលិតផលក្នុងស្រុកមួយនេះឈរជើងយ៉ាងរឹងមាំនៅក្នុងចិត្តអតិថិជនជានិច្ច។ យ៉ាងណាមិញមីជាតិបានដើរតួយ៉ាងសំខាន់ ហើយក៏ជាផលិតដែលលេចធ្លោជាងគេផងដែរ ដោយសប្បុរសជនជាច្រើនមិនមើលរំលង នេះក៏ដោយសារតែផលិតផលមានគុណភាព តម្លៃសមរម្យ កាវេចខ្ចប់មានផាសុខភាព ​រសជាតិ​បែប​ខ្មែរ និងងាយស្រួលវេចតាមខ្លួន។

524899052 1057997873199882 7889709153275956647 N

មី​ជាតិ​ ត្រូវ​បាន​ធ្វើឡើងដោយបង្ហាញ​ទៅដល់​សាធារណជន​អំពី​សមិទ្ធិ​ផល​មានគុណ​ភាព​របស់​កម្ពុជា​លើ​ផ្នែក​ផលិត​ចំណីអាហារ​ ក្រោម​ស្លាក​សញ្ញា​“មី​ជាតិ​”។ មី​ជាតិ​ ត្រូវ​បាន​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​ ជាមួយនឹង​គុណភាព​ខ្ពស់​ប្រើ​ប្រា​ស់​ម៉ាស៊ីន​ជប៉ុន​ បច្ចេកវិទ្យា​ជប៉ុន​ ​និង​រួម​ជាមួយ​គ្រឿងផ្សំ​ក្នុង​ស្រុក​ និង​បរទេស​ដែល​មានគុណ​ភាព​ ដូចជា​ប្រទេស​អូស្រ្តាលី​ សឹង​ហ្គា​ពួរ​ និង​ម៉ា​ឡេ​ស៊ី​។

 Ingredients

បើទោះបីជាផលិតផលមួយនេះមានការជាវពីអតិថិជនច្រើនយ៉ាងណាក្តី ក៏ក្រុមហ៊ុននូវតែរក្សាបាននូវតម្លៃដើមមិនឡើងថ្លៃ ដើម្បីផ្គត់ផ្គង់ដល់តម្រូវការប្រជាជនខ្មែរ និងឈរលើស្មារតីសេ្នហាជាតិជានិច្ច។

Meechiet Image

គូសបញ្ជាក់ផងដែរថា ផលិតផលមីជាតិជាផលិតផលខ្មែរសុទ្ធ១០០ភាគរយ និងធានាជូននូវគុណភាពដល់អតិថិជន។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវជាបោះដុំ ទិញ ឬលក់សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ​ 023 864 333 ឬទាក់ទងតាមរយៈគេហទំព័រ Facebook មីជាតិ - Mee Chiet ។ 

242019407 395568942147981 8523601419691889902 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia