បេសកកម្ម Artemis II ឆ្នាំ ២០២៦ របស់ទីភ្នាក់ងារ NASA ទើបតែបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ ដោយបានបន្សល់ទុកនូវកំណត់ត្រាធំៗចំនួន ៥ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអវកាស។

កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ក្រុមអវាកាសយាននិកបានធ្វើដំណើរទៅដល់ចម្ងាយ ២៥២,៧៥៦ ម៉ាយល៍ (ប្រហែល ៤០៦,៧៧១ គីឡូម៉ែត្រ) ពីភពផែនដី។ នេះគឺជាកំណត់ត្រាចម្ងាយឆ្ងាយបំផុតដែលមនុស្សលោកធ្លាប់ហោះហើរក្នុងលំហ ដោយបានបំបែកកំណត់ត្រាចាស់របស់បេសកកម្ម Apollo 13 កាលពីឆ្នាំ ១៩៧០។

២. ការមើលឃើញ "ផ្នែកម្ខាងទៀតនៃព្រះច័ន្ទ" ដោយផ្ទាល់ភ្នែក
ក្រុមអវាកាសយាននិកទាំង ៤ រូប បានក្លាយជាមនុស្សដំបូងគេក្នុងរយៈពេលជាង ៥០ ឆ្នាំ ដែលបានធ្វើដំណើរទៅក្បែរព្រះច័ន្ទ និងជាមនុស្សដំបូងបំផុតដែលបានមើលឃើញ ផ្នែកម្ខាងទៀតនៃព្រះច័ន្ទដោយផ្ទាល់ភ្នែកក្នុងកម្រិតពន្លឺ និងភាពច្បាស់ដែលមិនធ្លាប់មានពីមុនមក។

៣. បំបែកកំណត់ត្រាសម្រាប់ស្ត្រី
បេសកកម្មនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីសម្រាប់៖Christina Koch ក្លាយជាស្ត្រីដំបូងគេដែលបានធ្វើដំណើរទៅកាន់គន្លងព្រះច័ន្ទ ដោយបង្ហាញពីមហិច្ឆតា និងសមត្ថភាពរបស់ស្រ្តីក្នុងកិច្ចការងារធំ។

៤. ការសង្កេតមើល "សូរ្យគ្រាស" ពីលំហអាកាស
ក្នុងអំឡុងពេលហោះហើរជុំវិញព្រះច័ន្ទ ក្រុមអវាកាសយាននិកបានជួបប្រទះបាតុភូតដ៏កម្រមួយ គឺការមើលឃើញសូរ្យគ្រាស ពីក្នុងកែវយាន Orion។ ពួកគេបានថតរូបភាពកម្រៗនៃ "Corona" របស់ព្រះអាទិត្យ ខណៈពេលដែលព្រះច័ន្ទកំពុងបាំងព្រះអាទិត្យពីចក្ខុវិស័យរបស់ពួកគេ។

៥. ការធ្វើតេស្តបច្ចេកវិទ្យា "Integrity" សម្រាប់ការចុះចតនាពេលអនាគត
យាន Orion (ដែលក្រុមការងារដាក់ឈ្មោះក្រៅថា Integrity) បានបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការការពារជីវិតមនុស្សពីវិទ្យុសកម្មក្នុងលំហជ្រៅ និងបានធ្វើតេស្តប្រព័ន្ធទំនាក់ទំនងល្បឿនលឿនដែលនឹងត្រូវប្រើប្រាស់សម្រាប់បេសកកម្ម Artemis III ក្នុងការបញ្ជូនមនុស្សទៅជាន់លើផ្ទៃព្រះច័ន្ទផ្ទាល់នៅឆ្នាំ ២០២៨។ NASA មានផែនការសង់មូលដ្ឋាននៅលើព្រះច័ន្ទ (Artemis Base Camp) ដើម្បីស្នាក់នៅរយៈពេលវែង និងត្រៀមចេញទៅភពអង្គារ សម្រាប់ការចំណាយសរុបអាចលើសពី ២០ ប៊ីលីយែនដុល្លារ។ ឆ្ងាយណាស់។

គូសបញ្ជាក់ផងដែរថា ក្រុមអវាកាសយាននិកបានត្រឡប់មកដល់ភពផែនដីវិញដោយសុវត្ថិភាព ដោយបានចុះចតលើផ្ទៃទឹកមហាសមុទ្រប៉ាស៊ីហ្វិក នៅក្បែរឆ្នេរសមុទ្រ San Diego កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦។


