ក្តៅៗ! រាជរដ្ឋាភិបាលកម្ពុជាប្រកាសចេញអត្រាពន្ធថ្មីលើរថយន្តអគ្គិសនី (EV) និងគ្រឿងបង្គុំពាក់ព័ន្ធ
Khunna - ឃុនណា
MARCH 29 2026
យានយន្ត
3.6 K views
2 mins read

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ផ្អែកលើអនុក្រឹត្យលេខ ៥២ អនក្រ.បក រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលអត្រាពន្ធលើមុខទំនិញរថយន្តអគ្គិសនី និងគ្រឿងបង្គុំមួយចំនួនដូចខាងក្រោម៖

Img 5714

រថយន្តអគ្គិសនី (EV) និងកូនកាត់ (HEV/PHEV) ទទួលបានការអនុម័តច្បាប់ថ្មី។ ការបញ្ចុះពន្ធនាំចូលមកត្រឹម % (អត្រាពន្ធ%) មានដូចជា៖

  • ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី
  • ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី និងអាគុយលីចូមគ្រប់ប្រភេទ
  • រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ ប្រភេទ EV, PHEV និង HEV
  • រថយន្តគ្រួសារប្រភេទ EV (អគ្គិសនីសុទ្ធ)។

សម្រាប់ការបញ្ចុះពន្ធនាំចូលមក %

  • រថយន្តគ្រួសារប្រភេទ PHEV (Plug-in Hybrid) ត្រូវបានបញ្ចុះពីអត្រា ៣៥% មកនៅត្រឹម ៧%

Img 5716

យោងតាមសេចក្តីជូនដំណឹងខាងលើ ក្រៅពីគ្រឿងបង្គុំ និងរថយន្តអគ្គិសនី (EV/PHEV/HEV) រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ចុះអត្រាពន្ធលើមុខទំនិញសំខាន់ៗមួយចំនួនទៀតដូចជា៖

. ឧបករណ៍អគ្គិសនី និងថាមពលសូឡា (បញ្ចុះមកត្រឹម %)

  • ផ្ទាំងប៉ាណូអគ្គិសនី និង ចង្កៀងសូឡា (ពីមុន ៧%)
  • ប្រព័ន្ធថាមពលសូឡា (ពីមុន ១៥%)
  • ឧបករណ៍ផ្ទុកថាមពល៖ រួមមាន Power bank, Power station និងថ្មទូរស័ព្ទជាដើម (ពីមុន ១៥%)។
  • សម្ភារប្រើប្រាស់ក្នុងផ្ទះ៖ ចង្ក្រានកម្តៅអគ្គិសនី, កំសៀវអគ្គិសនី, ចង្ក្រានអាំងនំប៉័ង (ពីមុន ១៥% ទៅ ៣៥%)។

Img 5717

. វិស័យរ៉ែ (បញ្ចុះអាករនាំចេញ)

  • រ៉ែបុកស៊ីត (Bauxite): ដែលជាប្រភេទរ៉ែសម្រាប់ផលិតអាលុយមីញ៉ូម ត្រូវបានបញ្ចុះអាករនាំចេញពី ២៥% មកនៅត្រឹម១០%

គូបញ្ជាក់ផងដែរថា ការកែសម្រួលអត្រាពន្ធថ្មីនេះ នឹងចាប់ផ្ដើមអនុវត្តជាផ្លូវការចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះតទៅ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia