Skype បានបិទដំណើរការ នឹងត្រូវជំនួសដោយ Microsoft Teams នៅថ្ងៃទី ៥ ខែឧសភា។
បន្ទាប់ពីបម្រើការអស់រយៈពេលជិត ២២ ឆ្នាំ Skype ត្រូវបានបិទជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥។ ក្រុមហ៊ុន Microsoft បានធ្វើការសម្រេចចិត្តដកវេទិកានេះចេញ ដើម្បីផ្តោតលើ Microsoft Teams ដែលបានក្លាយជាកម្មវិធីទំនាក់ទំនង និងសហការចម្បងរបស់ខ្លួនជាមួយកម្មវិធី Skype។
Skype បានចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០០៣ ហើយធ្លាប់ជាអ្នកត្រួសត្រាយផ្លូវក្នុងការហៅទូរសព្ទតាមអ៊ីនធឺណិត ដោយមានអ្នកប្រើប្រាស់ប្រចាំខែជាង ៣០០ លាននាក់នៅចំណុចកំពូលរបស់ខ្លួន។ ដោយសារតែ កម្មវិធីថ្មីៗដូចជា Zoom, WhatsApp និង Microsoft Teams បានកើនឡើងនូវប្រជាប្រិយភាព ដែលនាំឱ្យចំនួនអ្នកប្រើប្រាស់ Skype ធ្លាក់ចុះជាលំដាប់ និងសឹងតែគ្មានអ្នកបើកប្រើ ឬជាអាខោនខ្មោចដែលគេទុកចោល។
ការបិទនេះប៉ះពាល់ដល់អ្នកប្រើប្រាស់ Skype ទាំងអស់ មិនថាកំពុងប្រើគម្រោងឥតគិតថ្លៃ ឬគិតថ្លៃនោះទេ ទោះបីជា Skype for Business នឹងនៅតែដំណើរការសម្រាប់ពេលបច្ចុប្បន្ននេះក៏ដោយ។
ក្រុមហ៊ុន Microsoft បានផ្តល់ជម្រើសសម្រាប់អ្នកប្រើប្រាស់ដើម្បីផ្លាស់ទីទំនាក់ទំនង និងប្រវត្តិជជែករបស់ពួកគេទៅកាន់ Teams។ អ្នកប្រើប្រាស់ក៏អាចនាំចេញទិន្នន័យ Skype របស់ពួកគេបាន ប៉ុន្តែរហូតដល់ខែមករា ឆ្នាំ ២០២៦ ប៉ុណ្ណោះ បន្ទាប់ពីនោះទិន្នន័យដែលនៅសេសសល់ទាំងអស់នឹងត្រូវបានលុបជាអចិន្ត្រៃយ៍។ ជាការជំនួសដោយក្រុមហ៊ុន Microsoft បានណែនាំ Teams ដែលមានទាំងកំណែឥតគិតថ្លៃ និងគិតថ្លៃ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងអាជីព។ សរុបមកកម្មវិធី Skype បានបិទក៏ពិតមែនតែកម្មវិធី Teams និងចូលខ្លួនមកជំនួសវត្តមាន Skype វិញ ។
អត្ថបទដោយ៖ ងួន ឃុនណា