យោងតាមអនុក្រឹត្យស្តីពីការដាក់ឲ្យអនុវត្តពន្ធគយលើទំនិញនាំចូលពីអាមរិកដែលជាលិខិតរបស់រាជរដ្ឋាភិបាលនៅព្រឹកថ្ងៃសុក្រទី ៨ ខែសីហា ២០២៥ បានប្រាប់ឲ្យដឹងថា៖
មាត្រា ១
ដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូល មកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។
មាត្រា ២
អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។
បើនិយាយពីរថយន្តវិញ ប្រទេសដែលនាំចូលរថយន្តចូលសហរដ្ឋអាមេរិកមានម៉ិកស៊ិក ជប៉ុន និងកូរ៉េខាងត្បូង។ ខណៈពេលដែលកាណាដា និងអាល្លឺម៉ង់ក៏បានរួមចំណែកយ៉ាងសំខាន់ដល់សហរដ្ឋអាមេរិកផងដែរ។ ប្រភេទឡានដែលមិនត្រូវបានអនុវត្តពន្ធសូន្យភាគរយមានភាគច្រើនមានដូចជា (ឧទាហរណ៍ជាក់ស្តែង)៖
- Toyota: Camry, Corolla, RAV4, Tundra, Highlander, Grand Highlander, Sienna, Sequoia, Corolla Cross,
- Lexus: IS, GX, LC, LS, LX, NX, RC, RZ, and UX…និងផ្សេងៗជាច្រើនទៀតដែលមិនមែនជារថយន្តមានដើមកំណើតនៅអាមេរិក រួមទាំងរថយន្តមួយទឹកផងដែរ។
គូសបញ្ជាក់ផងដែរថា តាមមាត្រាទាំង ២ ខាងលើនេះ រថយន្តដែលនាំចូលពីប្រទេសផ្សេងមកកាន់ទីផ្សារអាមេរិច កំពុងមានវត្តមាននៅអាមេរិច ឬក៏រថយន្តមានដើមកំណើតនៅប្រទេសផ្សេងតែមានរោងចក្រផលិតនៅអាមេរិច គឺមិនទទួលបាននូវការអនុគ្រោះពន្ធ ០ ភាគរយ សម្រាប់ការនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាឡើយ ។