សម្រាប់ឆ្នាំ ២០២៦ នេះ សាកលវិទ្យាល័យ Harvard នៅតែបន្តផ្តល់ឱកាសមាសដល់សិស្សានុសិស្ស និងអ្នកដែលចង់បង្កើនសមត្ថភាពតាមរយៈវគ្គសិក្សាអនឡាញដោយឥតគិតថ្លៃ។

- បច្ចេកវិទ្យា (Computer Science): ការសរសេរកូដ, AI, និងការអភិវឌ្ឍហ្គេម។
- ធុរកិច្ច (Business): ការគ្រប់គ្រង, សហគ្រិនភាព, និងគណនេយ្យ។
- សុខាភិបាល (Health & Medicine): វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងសុខភាពសាធារណៈ។
- វិទ្យាសាស្ត្រទិន្នន័យ (Data Science): ការវិភាគទិន្នន័យ និងស្ថិតិ។
- មនុស្សសាស្ត្រ (Humanities): ប្រវត្តិសាស្ត្រ, សាសនា, អក្សរសាស្ត្រ និងវគ្គផ្សេងៗទៀត...។
២./ លក្ខខណ្ឌដើម្បីអាចរៀនបាន
- វគ្គសិក្សាឥតគិតថ្លៃភាគច្រើនមិនទាមទារឱ្យអ្នកមានសញ្ញាបត្របរិញ្ញាបត្រ ឬលក្ខខណ្ឌស្មុគស្មាញឡើយ។
- ដោយសារមេរៀនបង្រៀនដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Harvard ដូច្នេះមេរៀនទាំងអស់គឺ ជាភាសាអង់គ្លេស។ ទោះជាយ៉ាងណា វីដេអូភាគច្រើនមានអក្សររត់ពីក្រោម (Subtitles) ដែលជួយឱ្យយើងងាយស្រួលយល់។
- អ្នកអាចរៀនតាមរយៈ ទូរស័ព្ទដៃ កុំព្យូទ័រ ឬ Tablet។

៣./ របៀបចូលរៀន
ចូលទៅកាន់គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យតាមរយៈតំណភ្ជាប់ខាងក្រោម៖
- តំណភ្ជាប់៖ Harvard online Courses
- ចុចប៊ូតុងបន្ត៖ រកមើលប៊ូតុងពណ៌ក្រហម "Learn More" ឬ "Enroll" ដើម្បីឱ្យវាបញ្ជូនទៅកាន់គេហទំព័រ edX។
- ចុះឈ្មោះគណនី៖ ចុច "Enroll" នៅលើ edX រួចបង្កើតគណនី ឬ Sign in ជាមួយ Google/Facebook។
- ជ្រើសរើសយក "ហ្វ្រី"៖ ចុចយកពាក្យ "Audit this course" ដើម្បីចូលរៀនដោយមិនបង់ប្រាក់ (រៀនបានមេរៀន តែមិនបានសញ្ញាបត្រ ក្នុងករណីអ្នកចង់បាន E-Certificate នោះត្រូវតម្រូវឲ្យបង់ប្រាក់ ដោយតម្លៃគិតទៅតាមវគ្គនីមួយៗ)។

គូសបញ្ជាក់ផងដែរថា ការសិក្សាវគ្គសិក្សាអនឡាញឥតគិតថ្លៃរបស់សាកលវិទ្យាល័យ Harvard នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់អ្នកដូចជា៖ ចំណេះដឹង និងជំនាញកម្រិតពិភពលោក, វិញ្ញាបនបត្រឌីជីថល, ការអភិវឌ្ឍខ្លួនឯង, ពង្រឹងភាសាកាន់តែខ្លាំងជាមុន, និងទទួលបានក្រេឌីតផងដែរ។
