កក្រើកទីផ្សារ! រថយន្តស៊េរីទំនើបមួយនេះលក់ដាច់ជាងប្រាំបីសែនគ្រឿងក្នុង១ឆ្នាំ ខណៈនៅខ្មែរគេនិយមជិះ
Khunna - ឃុនណា
MAY 2 2026
យានយន្ត
5.1 K views
3 mins read

យោងតាមរបាយការណ៍របស់ Ford Market បានបង្ហាញសមិទ្ធផលរបស់ Ford ប្រចាំឆ្នាំ ២០២៥ បានបង្ហាញឲ្យឃើញថា កំណើនចំណែកទីផ្សាររបស់ Ford បានកើនឡើង ០.៦% សម្រាប់ពេញមួយឆ្នាំ និង ០.៩% សម្រាប់ត្រីមាសចុងក្រោយ ដែលធ្វើឱ្យចំណែកទីផ្សារសរុបប្រចាំឆ្នាំកើនដល់ ១៣.២%។ ជោគជ័យនេះកើតចេញពីយុទ្ធសាស្ត្រផ្ដល់ជម្រើសចម្រុះដល់អតិថិជន ទាំងកម្រិតតុបតែង (Trim levels) និងប្រភេទម៉ាស៊ីន (Powertrain)

Wlbn X3 D25 Bcptfmzwizum I7 Byi

  • រថយន្ត Pick-up លេខ ១៖ ត្រកូល F-Series រក្សាតំណែងជារថយន្ត Pick-up ដែលលក់ដាច់បំផុតនៅអាមេរិកបាន ៤៩ ឆ្នាំជាប់គ្នា និងជារថយន្តលក់ដាច់បំផុតគ្រប់ប្រភេទ (Best-selling vehicle) រយៈពេល ៤៤ ឆ្នាំជាប់គ្នា។ ចំនួនលក់សរុបក្នុងឆ្នាំ ២០២៥ គឺ៨២៨,៨៣២ គ្រឿង (កើនឡើង ៨.៣%)។
  • Buss Ford Lpi F Series Hero

    •  រថយន្ត Pick-up Hybrid លេខ ១៖ ចំនួនលក់រថយន្ត Hybrid សរុបរបស់ Ford បានបង្កើតកំណត់ត្រាថ្មីទាំងក្នុងត្រីមាសទី ៤ និងពេញមួយឆ្នាំ ដោយលក់ចេញបានសរុប ២២៨,០៧២ គ្រឿង។
    • រថយន្ត SUV កៅអី ៣ ជួរ លេខ ១៖ Ford Explorer នៅតែជារថយន្ត SUV កៅអី ៣ ជួរដែលលក់ដាច់បំផុតនៅអាមេរិក ខណៈដែល Bronco បានបង្កើតកំណត់ត្រាលក់ប្រចាំឆ្នាំថ្មីរបស់ខ្លួន។
    • រថយន្ត Van លេខ ១៖ Ford Pro Transit ដែលជារថយន្ត Van លក់ដាច់បំផុតនៅអាមេរិក បានបង្កើតកំណត់ត្រាលក់ប្រចាំឆ្នាំថ្មីជាមួយចំនួន ១៦១,៧៩៧ គ្រឿង។

    2026 Ford Maverick Crew Cab Pickup Lariat Fq Oem 1 1600

    • Ford Maverick ដែលជារថយន្ត Pick-up មានតម្លៃសមរម្យបំផុតនៅអាមេរិក សម្រេចបានកំណត់ត្រាលក់ប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មាន គឺ ១៥៥,០៥១ គ្រឿង។

    2023 Ford Everest Titanium

    បច្ចុប្បន្ន Ford បានពង្រីកទីផ្សារទូទាំងសាកលលោក ខណៈសម្រាប់ទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Ford មិនត្រឹមតែជាម៉ាករថយន្តធម្មតានោះទេ ប៉ុន្តែវាគឺជា "និមិត្តរូបនៃភាពរឹងមាំ និងភាពស៊ីវិល័យ" ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់។ ជោគជ័យរបស់ Ford នៅកម្ពុជាមានចំណុចគួរឱ្យចាប់អារម្មណ៍។ Ford (នាំចូលដោយក្រុមហ៊ុន RMA Cambodia) បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ដោយក្តោបក្តាប់ចំណែកទីផ្សាររថយន្ត Pick-up ថ្មីបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា៖ Ford Ranger, Ford Raptor, រថយន្ត SUV និងផ្សេងៗទៀត។ ចំណុចរបត់ដ៏ធំបំផុតសម្រាប់ Ford នៅកម្ពុជា គឺការបើករោងចក្រដំឡើងរថយន្ត Ford (RMA Automotive Cambodia) នៅលើទឹកដីកម្ពុជា។ សមិទ្ធផលទាំងនេះបង្ហាញថា Ford ជាម៉ាកយីហោមួយដែលល្បីដែលអាចជឿទុកចិត្តបានខ្ពស់ ជាមួយតម្លៃ គុណភាព សេវាកម្ម និងបច្ចេកវិទ្យាទំនើបដើរទាន់ជាមួយសម័យកាល។

    480258298 932718405700687 647466989176629792 N

    គូសបញ្ជាក់ផងដែរថា រថយន្តខាងលើនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ Ford ខណៈដែល Ford Cambodia ក៏មានលក់នូវម៉ូឌែលមួយចំនួនដូចដែលបានរៀបរាប់ជូនផងដែរ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 078 333 748 | 016 333 785 ឬគេហកទំព័រផ្លូវការ Ford Cambodia។ 

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia