មហិច្ឆតាគម្រោងថ្មី!​ ​ប្រទេសមួយនេះក្នុងតំបន់អាស៊ី គ្រោងបញ្ជូនមនុស្សទៅចុះចតលើព្រះច័ន្ទ និងភពអង្គារមុនឆ្នាំ ២០៣០
Khunna - ឃុនណា
SEPTEMBER 8 2026
នវានុវត្តន៍
5 views
1 min read

ប្រទេសចិនបានឈានទៅមុខមួយជំហានទៀតនៅក្នុងការប្រកួតប្រជែងអវកាសជាសកល ដោយបានអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាការបាញ់បោះបង្អោះរ៉ុក្កែតយ៉ាងបើកចំហ នៅក្នុងតំបន់វាលខ្សាច់ដាច់ស្រយាលមួយ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងច្បាស់ ពីលក្ខណៈសម្ងាត់មកជាការបង្ហាញភាពចំហ និងទំនុកចិត្តលើសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន។

ការបើកទូលាយបែបនេះ ធ្វើឡើងខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនល្បឿនយ៉ាងខ្លាំងលើកម្មវិធីអវកាស ដើម្បីប្រកួតប្រជែងដណ្តើមឧត្ដមភាពជាមួយសហរដ្ឋអាមេរិក។ តាមផែនការមហិច្ឆតារបស់ខ្លួន ចិនបានកំណត់គោលដៅបញ្ជូនអវកាសយានិកឱ្យទៅជាន់លើផ្ទៃព្រះច័ន្ទឱ្យបានមុនឆ្នាំ២០៣០ ហើយទិសដៅយុទ្ធសាស្ត្របន្ទាប់ គឺការរៀបចំបេសកកម្ម ក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារផងដែរ។

I J6 I B5 Vxsvoibg U56 Zp Z5 G66 G4

ការបោះជំហានយ៉ាងសមត្ថភាព និងឥតឈប់ឈរនេះ បានបង្ហាញយ៉ាងច្បាស់ថា ចិនមិនត្រឹមតែចង់ក្លាយជាមហាអំណាចអវកាសមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមក្តោបក្តាប់ឧត្តមភាពបច្ចេកវិទ្យាអវកាសនាពេលអនាគតទាំងមូលទៀតផង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia