តស់ត្រៀមៗ! អ្នកដើរលេងសៀមរាបថ្ងៃចូលឆ្នាំកុំភ្លេចស្កេន WiFi ប្រើហ្វ្រីនៅទីតាំងទាំងនេះ
Khunna - ឃុនណា
APRIL 12 2025
ឱកាស
37 views
1 min read


យោងតាមសេចក្តីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications បានចុះផ្សាយនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៥ ពេលទៅលេងខេត្តសៀមរាប អ្នកទាំងអស់គ្នាអាចប្រើ អ៊ីនធឺណេតសាធារណៈ (Public WiFi) ដោយឥតគិតថ្លៃបានយ៉ាងងាយស្រួល។

Photo 2023 03 21 09 13 47

ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ជូន WiFi ដើម្បីសាធារណជនប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈដូចជា តំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។ 

Pub Street Siem Reap 1024x518

490162490 1053565146823591 2722049893739314220 N

សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ជាតិ និងអន្តរជាតិ ស្វែងរកទីតាំងទាំងនេះ ហើយអាចភ្ជាប់ PUBLIC WIFI BY MPTC ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែងដើម្បីភ្ជាប់ប្រើប្រាស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia