យោងតាមព័ត៌មាន 9to5 Google បានប្រាប់ឲ្យដឹងថាក្នុងខែមីនា ឆ្នាំ២០២៦ នេះ Google បានពង្រីកមុខងារ Quick Share ឱ្យអាចផ្ញើឯកសារទៅកាន់ឧបករណ៍ Apple (AirDrop) សម្រាប់ត្រកូល Pixel 9 ជាផ្លូវការហើយ។

បន្ទាប់ពីបានដាក់ឱ្យដំណើរការដំបូងនៅលើ Pixel 10 កាលពីឆ្នាំមុន ពេលនេះ Google កំពុងពង្រីកការគាំទ្រមុខងារ Quick Share ជាមួយ AirDrop ទៅកាន់ទូរសព្ទម៉ូដែល៖
- Pixel 9, Pixel 9 Pro, Pixel 9 Pro XL, Pixel 9 Pro Fold
- Galaxy S26 Series
ដើម្បីផ្ញើឯកសារពីទូរសព្ទ Android របស់អ្នកទៅកាន់ឧបករណ៍ Apple (iPhone, iPad ឬ macOS) សូមអនុវត្តតាមជំហានខាងក្រោម៖
- ឧបករណ៍ Apple៖ ឱ្យអ្នកប្រើប្រាស់ Apple បើកមុខងារ AirDrop រួចប្តូរទៅយកពាក្យ "Everyone for 10 minutes"
- ឧបករណ៍ Android៖ ប្រើមុខងារ Quick Share ដូចធម្មតា រួចស្វែងរកឈ្មោះឧបករណ៍ Apple ដែលអ្នកចង់ផ្ញើទៅ។
- ការបញ្ជាក់៖ សូមប្រាកដថា ម្ខាងទៀតបានចុចពាក្យ "Accept" ដើម្បីទទួលឯកសារ។

បៀបដំឡើង Quick Share Extension លើ Pixel 9៖
សម្រាប់អ្នកប្រើប្រាស់ Pixel 9 អ្នកត្រូវដំឡើងកម្មវិធីបន្ថែម (Extension) ជាមុនសិន ដោយអនុវត្តតាមជំហាន៖
- ចូលទៅកាន់កម្មវិធី Settings (ការកំណត់)
- ស្វែងរកពាក្យថា System services
- អូសចុះក្រោមទៅកាន់ផ្នែក Available Updates
- ចុចលើ Quick Share Extension រួចជ្រើសរើសយក Update (អាប់ដេត)

គូសបញ្ជាក់ផងដែរថា មុខងារនេះកំពុងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗហើយ ហើយនឹងមានគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្រប់ម៉ូឌែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។
