កុំចេះតែភ្ជាប់! ចង់ផ្តាច់វេបសាយ ឬកម្មវិធីរញ៉េរញ៉ៃដែលជាប់ជាមួយ Email ធ្វើតាម ៣ ជំហាននេះ
Khunna - ឃុនណា
JUNE 10 2026
ឌីជីថល
11 views
1 min read

ដើម្បីលែងពិបាកស្មុគស្មាញច្រើនក្នុងការផ្តាច់វេបសាយ ឬកម្មវិធីខាងក្រៅ (Third-Party Apps) ដែលបានភ្ជាប់ ឬទទួលសិទ្ធិចូលប្រើប្រាស់ គណនី Email របស់អ្នកអាចធ្វើតាមវិធីងាយៗដូចខាងក្រោម៖

./ វិធីផ្តាច់កម្មវិធីដែលភ្ជាប់ជាមួយ Google Account (Gmail)

  • ចូលទៅកាន់ការកំណត់សុវត្ថិភាព
  • បើក Browser ហើយចូលទៅកាន់គណនី Google របស់អ្នក៖ myaccount.google.com
  • ចុចលើផ្ទាំង Security នៅខាងឆ្វេងដៃ ឬនៅផ្នែកខាងលើ។
  • ក (1)

    ./ ស្វែងរកកម្មវិធីដែលមានសិទ្ធិចូលប្រើ (Third-party access)

    • អូសចុះក្រោមរហូតដល់ផ្នែក Third-party apps with account access
    • ចុចលើ Manage third-party access

    ./ ផ្តាច់សិទ្ធិចូលប្រើ (Remove Access)

    • អ្នកនឹងឃើញបញ្ជីឈ្មោះកម្មវិធី និងវេបសាយទាំងអស់ដែលអ្នកធ្លាប់បានចុច Sign in with Google ឬអនុញ្ញាតឱ្យចូលប្រើទិន្នន័យរបស់អ្នក
    • រកមើលកម្មវិធីដែលអ្នកលែងប្រើ ឬកម្មវិធីដែលអ្នកសង្ស័យ
    • ចុចលើឈ្មោះកម្មវិធីនោះ ហើយបន្ទាប់មកចុចលើប៊ូតុង Remove Access  Delete connection
    • បញ្ជាក់ការផ្តាច់ Confirm

    Goolge2 (1)

    គូសបញ្ជាក់ផងដែរថា នៅពេលដែលអ្នកដកសិទ្ធិចូលប្រើ កម្មវិធីនោះនឹងលែងអាចចូលប្រើទិន្នន័យថ្មីពីគណនី Google របស់អ្នកបានទៀតហើយ។ ក្នុងករណីបើសិនជាកម្មវិធីនោះអ្នកបានយកទិន្នន័យចាស់ទៅរក្សាទុក អ្នកអាចនឹងត្រូវទាក់ទងពួកគេដោយផ្ទាល់ដើម្បីស្នើសុំលុបទិន្នន័យនោះចេញ។

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia