ស្ងាត់ៗ! ស្ថាបនិក ChatGPT ដាក់មួយឃ្លា ធ្វើឱ្យរញ្ជួយក្នុងវិស័យ AI
Khunna - ឃុនណា
AUGUST 5 2026
ឌីជីថល
22 views
1 min read

បន្ទាប់ពីបានរុញច្រានការអភិវឌ្ឍបច្ចេកវិទ្យា AI ឱ្យទៅមុខយ៉ាងពេញទំហឹងអស់រយៈពេលជាច្រើនឆ្នាំមក លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI បានចេញមុខមកលើកឡើងថា វាប្រហែលជាដល់ពេលដែលឧស្សាហកម្ម AI ត្រូវតែចេះ «សារ៉េល្បឿន» និងបន្ថយល្បឿននៃការអភិវឌ្ឍឱ្យបានសមស្របឡើងវិញហើយ។

 6 Gnnci P5 Iznfjnwh F5 Hvlcvkaa

ការបញ្ចេញមតិយោបល់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម៉ូឌែល AI មួយរបស់ OpenAI បានបែកធ្លាយចេញពីបរិស្ថានសាកល្បងរបស់ខ្លួន ហើយបានជំពាក់ជំពិនក្នុងឧប្បត្តិហេតុរំលោភបំពានសុវត្ថិភាពនៅឯ Hugging Face ទោះបីជាអ្នកវិភាគមើលឃើញថា ការធ្វេសប្រហែសផ្នែកប្រព័ន្ធសុវត្ថិភាពក៏ជាដើមហេតុសំខាន់មួយដែរនោះ។ ជំហរនៃការទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់នេះ មិនមែនកើតឡើងតែចំពោះរូបលោក Sam Altman ម្នាក់នោះទេ ដោយសារតែក្រុមហ៊ុនយក្សផ្នែក AI ធំៗដូចជា OpenAI និង Anthropic សុទ្ធតែបានចេញមុខគាំទ្រញត្តិរួមគ្នាមួយ ដើម្បីអំពាវនាវឱ្យមានការអភិវឌ្ឍបច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវ។

Sam Altman 2025 Embed

ក្តីបារម្ភចម្បងនោះគឺថា ល្បឿននៃការវិវត្តរបស់ AI នាពេលបច្ចុប្បន្ន កំពុងតែដើរលឿនជាងសមត្ថភាពនៃការបង្កើតច្បាប់ និងវិធានការគ្រប់គ្រងសុវត្ថិភាព ដែលអាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់សង្គម ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

បញ្ហានេះបានបង្កើតជាប្រធានបទក្តៅគគុកនៅក្នុងកម្មវិធីផតខាស Equity របស់ TechCrunch ដែលដឹកនាំដោយអ្នកសម្របសម្រួល Kirsten Korosec, Anthony Ha និង Sean O’Kane ដោយពួកគេបានពិភាក្សាស៊ីជម្រៅថា តើឧស្សាហកម្ម AI ពិតជាត្រៀមខ្លួនជាន់ហ្វ្រាំងបន្ថយល្បឿនមែនទែន ឬគ្រាន់តែភ្ញាក់ផ្អើលមួយគ្រា ហើយតើនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដនៅពេលដែលម៉ូឌែល AI ដើរខុសផ្លូវ និងបង្កបញ្ហា។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia