ជាទូទៅកម្មវិធីដែលអាចធ្វើស្លាយសម្រាប់ធ្វើបទបង្ហាញបានគឺមានច្រើនប្រភេទដែលមនុស្សភាគច្រើនអាចទាញយកតាមរយៈ Microsoft Store។ បច្ចុប្បន្នមនុស្សភាគច្រើនចូលចិត្តប្រើមុខងារ AI ជំនួសវិញដោយសារតែវាមានភាពងាយស្រួលនិងឆាប់រហ័សក្នុងការបង្កើតស្លាយ។
ទាំងនេះជាមុខងារ AI ដែលមនុស្សភាគច្រើនចូលចិត្តប្រើ ក្នុងនោះមានដូចជា៖
• Slidesgo គឺជាវេទិកាដែលផ្តល់គំរូបទបង្ហាញដ៏ធំដែលអាចប្រើបានដោយឥតគិតថ្លៃ និងបង់ប្រាក់សម្រាប់តែ Google Slides, Microsoft PowerPoint និង Canva រួមទាំងឧបករណ៍បង្កើតបទបង្ហាញ AI និងឧបករណ៍បង្កើតមេរៀន ដែលទាំងអស់នេះត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់បង្កើតបទបង្ហាញដែលទាក់ទាញភ្នែក និងគួរឱ្យចាប់អារម្មណ៍។ Slidesgo គឺជាផ្នែកមួយនៃសំណុំធនធានដូចជា Freepik (វ៉ិចទ័រ រូបភាព) Flaticon (រូបតំណាង) និង Videvo (វីដេអូ និងក្រាហ្វិកដែលមានចលនា)។ សម្រាប់អ្នកដែលចង់ប្រើប្រាស់អាចវាយពាក្យ Slidesgo.com ក្នុង Chrome ឬ Browser។ បង្កើត Slide ដោយសេរីនិងមានច្រើនជម្រើស។
• Tome The AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដែលស្វ័យប្រវត្តិកម្មការបង្កើតបទបង្ហាញ ដោយប្រើឧបករណ៍ដែលដំណើរការដោយ AI ជាច្រើនប្រភេទ។ ជំនួយការ AI សហការណ៍អាខជួយអ្នកប្រើប្រាស់រចនាបទបង្ហាញដែលទាក់ទាញ និងមានគំរូ ដែលបានរៀបចំរួខក្នុងប្រព្ធ័នផ្ទុកនៃកម្មវិធី គឺអត្ថបទដែលបង្កើតដោយ AI (ចំណងជើង ក្បាល និងការពិពណ៌នា) រូបភាព និងចលនាផងដែរ។
• Presentation.ai ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតស្លាយបទបង្ហាញ (PPTs), រូបភាពព័ត៌មាន (infographics), គំនូសតាង (charts), កាលវិភាគ (timelines), ផែនការគម្រោង (project plans), របាយការណ៍ (reports), ផែនទីបង្ហាញផ្លូវផលិតផល (product roadmaps) និងច្រើនទៀតដែលងាយស្រួលប្រើ និងទាក់ទាញជាពិសេសឥតគិតថ្លៃក្នុងការសាកល្បងផងដែរ។ សម្រាប់អ្នកដែលចង់ប្រើប្រាស់អាចវាយពាក្យ Presentation.ai ក្នុង Chrome ឬ Browser បង្កើត Slide ដោយសេរីនិងមានច្រើនជម្រើស រួចគ្រាន់តែភ្ជាប់ជាមួយគរណី Google របស់អ្នកទាំងអស់គ្នារួចជាការស្រេច។
• Gamma ប្រព័ន្ធផ្សព្វផ្សាយថ្មីសម្រាប់បង្ហាញគំនិតក្នុងការរៀបចំស្លាយ។ ដំណើរការដោយបញ្ញាសិប្បនិម្មិតជាមួយការធ្វើបទបង្ហាញ ឯកសារ និងគេហទំព័រដ៏ស្រស់ស្អាតជាច្រើនទៀត ដោយកគ្រាន់តែវាយពាក្យ Gamma លើ Browser ឬ Chrome និងគ្រាន់តែភ្ជាប់ជាមួយគរណី Google របស់អ្នកទាំងអស់គ្នារួចជាការស្រេច។
គូសបញ្ជាក់ថា រាល់មុខងារខាងលើគឺមានអាត្រាអ្នកប្រើប្រាស់ច្រើនមកទល់នឹងបច្ចុប្បន្ន សម្រាប់ការរៀបចំបទបង្ហាញការងារ ការសិក្សា អជីវកម្មផ្សេងៗជាដើម បើអ្នកទាំងអស់គ្នាចង់សាកប្រើនូវមុខងារទាំងអស់នោះអាចចុចលើឈ្មោះខាងលើបាននឹងចូលទៅកម្មវិធីផ្ទាល់តែម្តង។
អត្ថបទដោយ៖ ងួន ឃុនណា