ឈប់រអ៊ូទៀត! បញ្ជូលលុយ 1$ មិនទាន់ កាត់ខ្ទេចគ្មានសល់ តាមពិតមកពីបើកចោលមុខងារ ៣ នេះ
Khunna - ឃុនណា
SEPTEMBER 9 2026
អេឡិចត្រូនិក
5 views
3 mins read

មូលហេតុចម្បងដែលធ្វើឱ្យទូរស័ព្ទកាត់លុយស៊ីមដោយមិនដឹងខ្លួន គឺបណ្តាលមកពីការ បើកអ៊ិនធឺណេតខុសបច្ចេកទេស និងការបើកមុខងារ Automatic Downloads ទាំង ៣ ក្នុង App Store រួមមាន៖ App Downloads, App Updates និង In-App Content

មកដឹងពីរបៀបបិទ និងភ្ជាប់សេវាកម្ម Smart ឲ្យបានត្រឹមត្រូវ៖

 Images (5)

១. App Downloads (ការទាញយកកម្មវិធីដោយស្វ័យប្រវត្តិ)

មុខងារនេះនឹងធ្វើការដំឡើងកម្មវិធីថ្មីៗលើទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបានទិញ ឬទាញយកកម្មវិធីនោះនៅលើឧបករណ៍ផ្សេងទៀត (ដូចជា iPad iPhone មួយផ្សេងទៀត) ដែលប្រើប្រាស់ Apple ID រួមគ្នា។ ប្រសិនបើកម្មវិធីទាំងនោះមានទំហំធំ ហើយទូរស័ព្ទរបស់អ្នកកំពុងប្រើប្រាស់ទិន្នន័យសេវាទូរស័ព្ទ (Cellular Data) វានឹងធ្វើការទាញយកភ្លាមៗ ដែលជាមូលហេតុចម្បងធ្វើឱ្យអស់គម្រោងអ៊ីនធឺណិត ឬអស់លុយពីស៊ីមកាតរបស់អ្នកយ៉ាងឆាប់រហ័សបំផុត។

២. App Updates (ការធ្វើបច្ចុប្បន្នភាពកម្មវិធី)

កម្មវិធីទាំងអស់ក្នុងទូរស័ព្ទអ្នក វានឹង Update ទៅជំនាន់ថ្មីដោយខ្លួនឯងរាល់ពេលមានកំណែអាប់ដេតពីកម្មវិធីណាមួយ។ ដូច្នេះហើយនេះជាអ្នកដែលស៊ីលុយធំបំផុត ព្រោះកម្មវិធីនីមួយៗពេលខ្លះ Update ម្តងៗដល់ទៅរាប់រយ MB GB ក៏មានដែរ។

៣. In-App Content (មាតិកាក្នុងកម្មវិធី)

វាអនុញ្ញាតឱ្យកម្មវិធីដំណើរការនៅពីក្រោយ (Background) ដើម្បីទាញយកទិន្នន័យទុកមុន មុនពេលអ្នកបើកវាប្រើ។ មានន័យថាវាធ្វើឱ្យទូរស័ព្ទអ្នករវល់ទាញយកទិន្នន័យរហូត ទោះបីអ្នកមិនទាន់ចុចបើក App ហ្នឹងក៏ដោយ។

បៀបបិទលើ iPhone (iOS)

  • ចូលទៅកាន់ Settings > App Store បិទត្រង់ផ្នែក App Downloads, App Updates និង In-App Content
  • បិទត្រង់ផ្នែក Automatic Downloads (ក្រោម Cellular Data) ដើម្បីកុំឱ្យវាប្រើអ៊ីនធឺណិតស៊ីមមកដោនឡូត។

របៀបបិទលើ Android

  • ចូលទៅកាន់ Play Store > Profile > Settings > Network preferences
  • កំណត់យក "Over Wi-Fi only" "Don't auto-update apps" ដើម្បីទប់ស្កាត់ការប្រើទិន្នន័យស៊ីម។

Tc Thumbnail (51)

Tc Thumbnail (99)

+ ចំណុចបន្ថែមដើម្បីការពារការកាត់លុយលឿន
ត្រូវប្រាកដថាអ្នកបានភ្ជាប់គម្រោងអ៊ីនធឺណិតដូចជា SmartNas ជាមុនសិន ចៀសវាងការប្រើលុយសុទ្ធក្នុងស៊ីម។ រាល់គម្រាងរបស់ Smart ដែលអ្នកចង់ភ្ជាក់ សូមទាញយក ​App SmartNas ដើម្បីងាយស្រួលមើលទិន្នន័យលុយអ៊ិនធឺណេត និងមុខងារគម្រោងថ្មីៗជាច្រើនរបស់ Smart Axiata App SmartNas មិនត្រឹមតែអាចឆែកមើលដាតាដែលនៅសល់ទេ តែអ្នកអាចបញ្ចូលលុយទូរស័ព្ទ ទិញស៊ីម និងស្វែងរកគម្រោងឬសេវាកម្មផ្សេងៗជាច្រើនរបស់ Smart បានថែមទៀតផង។ ដូច្នេះមិនបាច់ភ័យរឿងអ៊ិនធឺណេតកាត់លុយលឿននោះទេ ភ្ជាប់តែគម្រាងសេវាកម្មរបស់ SmartNas ឲ្យត្រូវទៅរួចជាការស្រេចហើយ ចង់ Download Game លេង Facebook មើលយូធូប លេងហ្គេមបានមួយសេរី។

Tc Thumbnail (100)

ដោនឡូត SmartNas ឥឡូវនេះ https://smartnas.go.link/home

សម្រាប់គម្រោងប្រចាំសប្ដាហ៍ដែលណែនាំ និងចំណេញ៖

  • Smart ដាតាតាមចិត្ត! 2 ត្រឹមតែ $2/សប្ដាហ៍ ទទួលបាន ដាតាអ៊ិនធឺណិត 30GB, 100 នាទីតេ និងសារក្នុងប្រព័ន្ធ។ ដើម្បីភ្ជាប់ ចុច *1725*200#

គម្រោងប្រចាំខែដែលណែនាំ និងចំណេញ៖

  • Smart ដាតាតាមចិត្ត! 6 ត្រឹមតែ $6/ខែ ទទួលបានដាតាអ៊ិនធឺណិត 90GB, 300 នាទីតេ និងសារក្នុងប្រព័ន្ធ។ ដើម្បីភ្ជាប់ ចុច *1725*600#

សម្រាប់ព័ត៌មាន និងគម្រោងបន្ថែមរបស់ SmartAxiata សូមធ្វើការតាមដានក្នុងកម្មវិធី SmartNas ឬគេហកទំព័រផ្លូវការ SmartAxiata (010 200 888) 

678290197 1479464113834594 7030509542161939558 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia