StreamNeon.com គឺជាផ្លាតហ្វម ដំបូងគេបង្អស់នៅក្នុងស្រុក ដែលត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីធ្វើជាស្ពានចម្លងដ៏រឹងមាំក្នុងការភ្ជាប់ទំនាក់ទំនងរវាង Streamer និងអ្នកទស្សនាឱ្យកាន់តែជិតស្និទ្ធ។ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះ អនុញ្ញាតឱ្យមានការបង្ហាញការបរិច្ចាគ ឬ Donation Alert លោតទៅលើអេក្រង់នៃការ Live Streaming របស់ Streamer ភ្លាមៗក្នុងពេលជាក់ស្តែង ដែលជួយជម្រុញឱ្យការផ្សាយផ្ទាល់កាន់តែមានភាពរស់រវើក។

ការចាប់ផ្ដើមប្រើប្រាស់ StreamNeon.com គឺមានភាពងាយស្រួល និងរហ័សទាន់ចិត្តបំផុត ដោយ Streamer គ្រាន់តែចុះឈ្មោះបង្កើតគណនី រួចធ្វើការតភ្ជាប់ជាមួយគណនីធនាគារផ្ទាល់ខ្លួន និងរៀបចំមុខងារ Donation Alert ទៅតាមចំណង់ចំណូលចិត្ត បន្ទាប់មកយកទៅដាក់បញ្ចូលក្នុងកម្មវិធី Live (ដូចជា OBS) ជាការស្រេច។ វេបសាយក្នុងស្រុកដ៏ឆ្លាតវៃមួយនេះ មិនត្រឹមតែជួយបង្កើតបរិយាកាសរីករាយ និងបង្កើនភាពស្និទ្ធស្នាលរវាង Streamer ជាមួយអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការជួយជម្រុញប្រាក់ចំណូលជូនអ្នក Live Stream ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងទទួលបានសាច់ប្រាក់ភ្លាមៗដោយគ្មានការកាត់កងស្មុគស្មាញឡើយ។

អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ ថវិកាដែលទទួលបានពីការគាំទ្រនឹងត្រូវរត់ត្រង់ទៅកាន់គណនីធនាគារផ្ទាល់ខ្លួនរបស់ Streamer តែម្តង ដោយផ្តល់នូវភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។ ដោយសារតែមុខងារដ៏វៃឆ្លាត និងអត្ថប្រយោជន៍ដ៏សម្បូរបែបទាំងនេះហើយ ទើបបច្ចុប្បន្ន StreamNeon ទទួលបានការទុកចិត្ត និងការជ្រើសរើសប្រើប្រាស់យ៉ាងពេញទំហឹងពីសំណាក់កំពូល Streamers ល្បីៗលំដាប់ប្រទេសនៅកម្ពុជាជាច្រើនរូប ដូចជា៖ Selena Gaming, Ream Angkor, Mano Gaming, Ic3_fr0Gz, KaKa42 និង NaiKer Gaming ជាដើម។
ដូច្នេះសម្រាប់អ្នកដែលចង់ចាប់ផ្តើម Live Stream អាចចូលប្រើប្រាស់វេបសាយខាងលើបានដោយអាចចុចចូលតាមរយៈលីងដែលតភ្ជាប់ស្រាប់នៅនឹងឈ្មោះវេបសាយ ហើយសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ជាវលើមុខងារពិសេសណាមួយនៃវេបសាយ ឬព័ត៌មានបន្ថែមសូមធ្វើការទាក់ទងតាមរយៈហ្វេសប៊ុកផេក៖ Streamneon និងលេខទូរស័ព្ទ +855 98 700 032 Tel: @beysach7777 ។
