ឆ្លៀតរៀនបន្ថែម! មុនចូលគេងកុំភ្លេច Call និយាយជាមួយ Ai ដើម្បីពង្រឹងភាសាឲ្យខ្លាំងតាមវិធី ១ នេះ
Khunna - ឃុនណា
APRIL 27 2026
គន្លឹះល្អៗ
975 views
1 min read

បច្ចុប្បន្ន Gemini Live មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងជាច្រើនភាសាផ្សេងៗទៀត ដែលអនុញ្ញាតឱ្យលោកអ្នកអាចហាត់និយាយ ឬពិភាក្សាការងារផ្សេងៗបានយ៉ាងស្ទាត់ជំនាញ និងរលូនបំផុត។

Blogpost Header Option 2 V02.width 1600.format Webp

ខាងក្រោមនេះជារបៀបប្រើប្រាស់ Gemini Live

  • សម្រាប់ Androidអ្នកអាចប្រើតាមរយៈកម្មវិធី Google Gemini (ទាញយកពី Play Store)
  • សម្រាប់ iOS (iPhone) អ្នកអាចប្រើក្នុងកម្មវិធី Google Gemini (ទាញយកពី App Store)
  • បើកកម្មវិធី Gemini ឡើង មើលទៅជ្រុងខាងស្តាំផ្នែកខាងក្រោមនៃអេក្រង់អ្នកនឹងឃើញរូបតំណាងដូចជា សញ្ញារលកសំឡេង។
  • ចុចលើ Icon នោះ វានឹងលោតផ្ទាំង "Gemini Live" ឡើងមក។
  • ពេលវាបង្ហាញពាក្យថា "Listening" អ្នកអាចចាប់ផ្តើមនិយាយជាភាសាអង់គ្លេសទៅកាន់ Gemini បានភ្លាមៗ។
  • អ្នកអាចផ្អាក (Pause) ឬបញ្ចប់ការសន្ទនា (End) ដោយចុចលើប៊ូតុងនៅលើអេក្រង់។
  • ចំណុចពិសេសគឺ អ្នកអាចនិយាយកាត់វានៅពេលវាកំពុងនិយាយបាន ប្រៀបដូចជាការនិយាយទូរស័ព្ទជាមួយមនុស្សម្នាក់អញ្ចឹង។

T C Pic   2026 01 08 T165825.858

អ្វីដែលអ្នកអាចធ្វើបានក្នុង Gemini Live (ភាសាអង់គ្លេស)៖

  • Practice English: ឱ្យ Gemini ដើរតួជាអ្នកសម្ភាសន៍ការងារ ឬគ្រូបង្រៀនដើម្បីហាត់និយាយ។
  • Ask for Advice: សួរយោបល់ផ្សេងៗតាមបែបធម្មជាតិដូចមនុស្សនិយាយ។

សូមបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកមិនទាន់ឃើញនិមិត្តសញ្ញារលកសំឡេងនេះទេ សូមធ្វើការធ្វើបច្ចុប្បន្នភាព (អាប់ឌេត) កម្មវិធីទៅកាន់កំណែចុងក្រោយបំផុត។ មុខងារនេះត្រូវបានផ្តល់ជូនសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia