ភ្នំពេញ, ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនច្នៃ TECNO ថ្ងៃនេះបានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាចុងក្រោយបង្អស់របស់ខ្លួនគឺ TECNO SPARK 50។ ជាស្មាតហ្វូនដែលបង្កើតឡើងមកជាមួយ ថាមពលថ្មកាន់តែធំ ភាពធន់កាន់តែខ្ពស់ ម៉ូដែលថ្មីនេះនឹងមកផ្លាស់ប្តូរនិងអង្រួនទីផ្សារនៃស្មាតហ្វូនលំដាប់ថវិកាទាំងស្រុង។ TECN NO SPARK 50 ត្រូវបានកំណត់ជាស្មាតហ្វូនដែលមានតម្លៃសមរម្យ និងល្អបំផុតក្នុងកម្រិតតម្លៃក្រោម ២០០ដុល្លារ ស្មាតហ្វូនម៉ូដែលថ្មីនេះបានរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះនូវថាមពលថ្មដ៏ធំមហិមាដែលអាចប្រើប្រាស់បានរហូតដល់ទៅ ២ថ្ងៃ ជាមួយនឹងអាវការពារ IP64 ការពារទឹក និងធូលីបានយ៉ាងល្អ រួមទាំងភាពធន់កម្រិតគុណភាព SGS Five-Star ដែលអាចធន់នឹងការធ្លាក់រហូតដល់កម្ពស់ 1.8ម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាដៃគូប្រចាំថ្ងៃដ៏ឆ្លាតវ័យសម្រាប់មនុស្សទូទៅសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយគ្មានក្តីបារម្ភ។
អ្នកប្រើប្រាស់ស្មាតហ្វូនដឹងច្បាស់ថា ការលំបាកក្នុងការសាកថ្មញឹកញាប់គឺការរំខានសម្រាប់សម្រាប់អ្នកដែលរវល់មិនមានពេលគ្រប់គ្រាន់សម្រាប់សាកថ្ម ជាពិសេសអ្នកប្រកបរបរដែលពឹងផ្អែកលើស្មាតហ្វូនគ្រប់ពេល ដូចជាអ្នកដឹកជញ្ជូន រឺ អាជីវករជាដើម ។ TECNO SPARK 50 បានលុបបំបាត់ការព្រួយបារម្ភពីរឿងអស់ថ្ម ដោយបំពាក់នូវថ្មប្រភេទ ដែលមានជីវិតថ្មប្រើប្រាស់បានរយៈពេលយូរ និង ទំហំថាមពថ្មធំ 6700mAh ពិសេសមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 18W ដូចនេះលោកអ្នកមិនចាំបាច់ត្រូវការយក PowerBank មកតាមខ្លួនទៀតនោះទេ។ មិនតែប៉ុណ្ណោះវាក៏អាចជួយកុំអោយទូរស័ព្ទឆាប់ឡើងកម្តៅ ជាមួយនឹងបច្ចេកវិទ្យា BypassCharging ដែលអាចសាកថ្មបណ្តើរប្រើប្រាស់បណ្តើរ មិនធ្វើអោយធ្លាក់គុណភាពថ្ម និងឡើងកម្តៅនោះទេ។
ស្មាតហ្វូននេះត្រូវបានធ្វើឲ្យប្រសើរ និងយកចិត្តទុកដាក់ដើម្បីផ្តល់នូវការប្រើប្រាស់បន្តបន្ទាប់រហូតដល់ទៅ ២ថ្ងៃ សម្រាប់ការសាកថ្មពេញតែមួយដង ស្មាតហ្វូនដ៏មានថាមពលនេះត្រូវបានបង្កើតឡើងសម្រាប់មនុស្សជំនាន់ថ្មីដែលតែងតែរវល់នឹងសកម្មភាពប្រចាំថ្ងៃ។ ទោះបីជាអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយចំណាយពេលយូរ ឬអ្នកចូលចិត្តទស្សនាវីដេអូកម្សាន្តច្រើនម៉ោង ប្រើប្រាស់បណ្តាញសង្គមឥតឈប់ឈរ ឬការបំពេញការងារច្រើនក្នុងពេលតែមួយក៏ដោយ SPARK 50 ធានាថាស្មាតហ្វូននេះនឹងផ្តល់ការប្រើឲ្យអ្នកគ្រប់កាលៈទេសៈដោយមិនចាំបាច់ព្រួយបារម្មរឿងថាមពលថ្ម។
បង្កើតឡើងធន់ជាងមុន សម្រាប់ប្រើប្រាស់គ្រប់ស្ថានភាព៖ ធន់នឹងការធ្លាក់កម្ពស់1.8ម៉ែត្រ វិញ្ញាបនបត្រ SGS Five-Star និងអាវការពារទឹក/ធូលី កម្រិត IP64
ស្របតាមស្លោករបស់ខ្លួនគឺ "ស្មាតហ្វូនកំពូលធន់" (ភាពធន់កាន់តែខ្ពស់) ស្មាតហ្វូន SPARK 50 មិនត្រឹមតែមានថាមពលខ្លាំងពីខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវផលិតឡើងឥតខ្ចោះនិងរឹងមាំសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ ស្មាតហ្វូននេះបានផ្លាស់ប្តូររូបរាងថ្មីដែលត្រូវបានផលិតឲ្យធន់ជាងមុន ដែលបញ្ជាក់ វិញ្ញាបនបត្រ SGS Five-Star ធន់ធ្លាក់កម្ពស់1.8ម៉ែត្រនិងការពារទឹក/ធូលីកម្រិត IP64 ។
ស្របពេលរដូវភ្លៀងមកដល់ ពិសេសស្មាតហ្វូននេះធន់នឹងទឹកភ្លៀង ឬការកំពប់កាហ្វេដោយចៃដន្យនៅលើតុធ្វើការ SPARK 50 អាចទប់ទល់នឹងវត្ថុរាវ និងធូលីបានដោយមិនមានក្តីបារម្ម។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ ធន់នឹងការធ្លាក់កម្ពស់ ១.៨មែត្រ ផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពជឿជាក់ ទោះជារអិលធ្លាក់ដោយចៃដន្យ ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏ធន់បំផុតនៅក្នុងកម្រិតតម្លៃក្រោម២០០ដុល្លារ។
ទំនាក់ទំនងឥតសាបសូន្យ៖ ស្តេចនៃសេវា (Signal King)
នៅក្នុងតំបន់ដែលមានសេវាខ្សោយ ដូចជាជាន់ក្រោមដី ជណ្តើរយន្ត ឬតំបន់ជនបទដាច់ស្រយាល ស្មាតហ្វូនលំដាប់ថវិកាទូទៅតែងតែជួបប្រទះបញ្ហាដាច់ប្រព័ន្ធសេវា ឬធ្លាក់ការហៅទូរស័ព្ទ។ TECNO SPARK 50 ដោះស្រាយបញ្ហានេះចំគោលដៅ ដោយទទួលបានងារជា "Signal King" (ស្តេចនៃសេវា)។
បំពាក់ដោយប្រព័ន្ធបង្កើនសមត្ថភាព Hardware ដ៏ទំនើបចុងក្រោយបង្អស់ ស្មាតហ្វូន SPARK 50 អាចពង្រីកចម្ងាយនៃការចាប់សេវាហៅទូរស័ព្ទបានកើនឡើងជាង 30%+។ មុខងារនេះអនុញ្ញាតឱ្យឧបករណ៍អាចចាប់យកសេវាដែលខ្សោយខ្លាំង និងរក្សាគុណភាពសំឡេងនៃការសន្ទនាបានយ៉ាងច្បាស់ល្អឥតខ្ចោះ ទោះបីជាស្ថិតក្នុងកន្លែងដែលស្មាតហ្វូនដទៃទៀតមិនអាចធ្វើបានក៏ដោយ ដើម្បីធានាថាអ្នកអាចទាក់ទងបានជានិច្ចនៅពេលដែលវាមានសារៈសំខាន់បំផុត។
ចំណុចពិសេសសង្ខេប៖
- ចំណុចសំខាន់: ខ្លាំងជាងមុន ធន់ជាងមុន
- ថ្មធំ 6,700mAh + សាកលឿន 18W៖ សាក១ដង ប្រើបាន ២ថ្ងៃពេញ! ពិសេស សុខភាពថ្មធានាប្រើបានដល់ទៅ ៥ឆ្នាំ មិនងាយធ្លាក់គុណភាព។
- អាចការពារកម្រិត IP64 ការពារធូលី និងទឹក, ភាពធន់កម្រិត SGS Five-Star ធន់នឹងការធ្លាក់រហូតដល់កម្ពស់ 1.8ម៉ែត្រ (ចំណុចខ្លាំងសម្រាប់តម្លៃនេះ)
- ស្តេចសេវា (Signal King)៖ សេវាខ្លាំង និងពង្រីកដែនសេវាធំជាងមុនរហូតដល់៣០%។
ចំណុចបន្ថែម៖
- អេក្រង់: ល្បឿន 120Hz ទំហំធំ 6.78 អ៊ីញ (បង្ហាញភាពរលូនពេលប្រើ)។
- មុខងារពិសេស: Freelink 2.0 (អាច Call រកគ្នាឥតគិតថ្លៃ ដោយមិនបាច់មានសេវា បានចម្ងាយរហូតដល់ទៅ 1.5គីឡូម៉ែត)។
- បាសបំពងសម្លេង២គ្រាប់ សម្លេងច្បាស់ខ្លាំង កម្រិត DTS 2.0
ជម្រើស ៤ ពណ៌: , ខ្មៅ ប្រផេះ ស្វាយ និង ទឹកក្រូច
តម្លៃពិសេសដូចខាងក្រោម :
Memory 128GB + RAM 8GB* = $159
Memory 256GB + RAM 8GB* = $179
*(4+4 Extended Ram)
គួបញ្ជាក់ផងដែរថា TECNO គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោក ដែលមានប្រតិបត្តិការក្នុងទីផ្សារជាង ៧០ ប្រទេស។ TECNO បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើបដិវត្តបទពិសោធន៍ឌីជីថលនៅក្នុងទីផ្សារកំពុងរីកចម្រើន ទូទាំងពិភពលោកដោយមិនឈប់ឈរក្នុងការជំរុញការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនាបែបសម័យទំនើប ភាពស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ និងបញ្ញាសិប្បនិម្មិត (TECNO Ai)។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕
