ភាពចៃដន្យមួយចំនួនអាចធ្វើឲ្យអ្នកបានភ្ជាប់វេបសាយណាមួយដោយមិនដឹងខ្លួនដោយចេតនា ឬអចេតនាជាដើម។
ដើម្បីបញ្ចូលគេហទំព័រជាមួយ Telegram អ្នកអាចប្រើវិធីសាស្រ្តផ្សេងៗគ្នា រួមទាំង Bots របស់ Telegram និង Widgets សម្រាប់ចូលគណនី។ ឧទាហរណ៍ អ្នកអាចភ្ជាប់ Bot របស់ Telegram ទៅកាន់ទម្រង់ទំនាក់ទំនងរបស់គេហទំព័រ ដើម្បីទទួលបានសំណើដែលបានដាក់ស្នើ។ Telegram ក៏ផ្តល់ជូន Widget សម្រាប់ចូលគណនី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅគេហទំព័រដោយប្រើគណនី Telegram របស់ពួកគេ។
ដូច្នេះមកដឹងពីរបៀបមើលនូវវេបសាយទាំងនោះ ប្រសិនបើមានវេបសាយណាដែលអ្នកចង់ផ្តាច់ក៏អាចធ្វើបានដោយគ្រាន់តែចូលទៅកាន់ Telegram រួចចូលទៅកាន់ Setting បន្ទាប់មកយក Privacy and Security រួចចុចលើពាក្យ Active Website នោះអ្នកនឹងឃើញពីវេបសាយដែលអ្នកបានភ្ជាប់ ប្រសិនបើមានវេបសាយណាដែលអ្នកមិនទុកចិត្តអ្នកគួរចុចពាក្យ Log out នៅខាងក្រោមបាន។