សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស និងបើកទទួលពាក្យចូលរួម «ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២៧»

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ក្នុងនាមជាគណៈកម្មការរៀបចំការប្រកួត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្ស-និស្សិត នៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសនានា មេត្តាជ្រាបថា ការប្រកួតបច្ចេកវិទ្យារ៉ូបូតថ្នាក់ជាតិលើកទី១៤ នឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៧ខាងមុខនេះហើយ។

ដើម្បីចូលរួមប្រកួតប្រជែង បេក្ខជនទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- លក្ខខណ្ឌបេក្ខភាព៖ បើកទទួលនិស្សិតសាកលវិទ្យាល័យ នឹង វិទ្យាស្ថានបច្ចេកទេសនានាដោយក្នុងមួយក្រុមត្រូវមានសមាសភាពយ៉ាងហោចណាស់ ០៧ រូប (គ្រូបង្គោល ០១រូប, គ្រូដឹកនាំ ០១រូប និងសមាជិក ០៦រូប)។
- សិទ្ធិចូលរួម៖ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់មានសិទ្ធិអាចបញ្ជូនក្រុមចូលរួមប្រកួតលើសពី ០១ក្រុម បានទៅតាមលទ្ធភាព និងការស្ម័គ្រចិត្ត ដោយមិនមានការកម្រិតចំនួនឡើយ។
- សម្គាល់៖ សូមប្អូនៗសិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ និងបំណងចូលរួមប្រកួត មេត្តាត្រៀមលក្ខណៈ និងរៀបចំបង្កើតក្រុមឱ្យបានរួចរាល់ជាស្រេច ចំណែកឯកាលបរិច្ឆេទ ទីកន្លែងទទួលពាក្យ និងព័ត៌មានលម្អិតអំពីវិញ្ញាសាប្រកួត សូមទាក់ទងគណៈកម្មការរៀបចំការប្រកួត លោកជា វុឌ្ឍី លេខទូរស័ព្ទ +855 85 488 990 Telegram: @wuthychea។
