ម្ចាស់អាជីវកម្មត្រៀម!​ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថល ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ
Khunna - ឃុនណា
AUGUST 31 2026
នវានុវត្តន៍
24 views
2 mins read

ក្រសួងពាណិជ្ជកម្ម បានគ្រោងរៀបចំ ររៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (The 3rd Cambodia Digital Trade Forum and Online Expo)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ។

720377891 4211789899111152 369609232426910105 N

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីទិសដៅពាណិជ្ជកម្មឌីជីថល ក្របខ័ណ្ឌគោលនយោបាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈទីផ្សារអេឡិចត្រូនិក CambodiaTrade.com ដោយមានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញបច្ចេកវិទ្យា AI សន្តិសុខសាយប័រ ប្រព័ន្ធអេកូឡូស៊ី Apple វេទិកាស្ត្រីក្នុងវិស័យឌីជីថល ការប្រកួត Hackathon ព្រមទាំងការតាំងបង្ហាញផលិតផលក្នុងស្រុក (#MadeInCambodia និង #MadeByHer) ដោយតម្រូវឱ្យអ្នកចាប់អារម្មណ៍ចុះឈ្មោះចូលរួមឱ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

721248680 1022954846859908 7038522710916597022 N

721042100 1902370743757347 1921504568579665648 N

ព្រឹត្តិការណ៍ឆ្នាំនេះ រំពឹងថានឹងទាក់ទាញស្តង់ពិពរណ៍ជាង ២០០ ស្តង់ ដោយប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មបង្កើតថ្មី (Startups) អ្នកវិនិយោគ សហគ្រាសធុនតូច និងមធ្យម (SMEs) ដៃគូអភិវឌ្ឍន៍ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិរាប់ពាន់នាក់។ 

ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖

ចូលរួមទាំងអស់គ្នា ក្នុងវេទិកាពិព័រណ៍ពាណិជ្ជកម្មឌីជីថលកម្ពុជា លើកទី៣ ដើម្បីរួមចំណែកលើកស្ទួយផលិតផលខ្មែរ (#MadeInCambodia និង #MadeByHer) ដោយបើកទ្វារអាជីវកម្មរបស់អ្នកទៅកាន់ទីផ្សារពិភពលោក និងរួមគ្នារុញច្រានសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខ!

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia