លែងពិបាកបញ្ចូលសំឡេងខ្លួនឯង! បច្ចេកវិទ្យា AI ថ្មីអានអក្សរខ្មែរបានពិរោះដូចមនុស្សនិយាយ ១០០% ច្បាស់ៗតែម្ដង
Khunna - ឃុនណា
JANUARY 21 2026
ឌីជីថល
9.5 K views
1 min read

ក្នុងសម័យកាលបច្ចេកវិទ្យាដ៏ទំនើប អធិរាជបច្ចេកវិទ្យា Microsoft បានធ្វើឱ្យអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈសមត្ថភាពរបស់ AI ដែលអាចបំប្លែងអត្ថបទសរសេរទៅជាសំឡេងនិយាយ (Text to Speech) ជាភាសាខ្មែរបានយ៉ាងល្អឥតខ្ចោះ។

Clipchamp គឺជាកម្មវិធីកាត់តវីដេអូអនឡាញរបស់ Microsoft ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ចំណុចលេចធ្លោបំផុតសម្រាប់អ្នកប្រើប្រាស់ខ្មែរ គឺមុខងារ Text to Speech ដែលមានសមត្ថភាពអានអក្សរខ្មែរបានយ៉ាងច្បាស់ និងមានសំនៀងពីរោះរណ្ដំ ដូចមនុស្សនិយាយផ្ទាល់រហូតដល់ទៅ ៩៩%។

11

អត្ថប្រយោជន៍ និងរបៀបប្រើប្រាស់

បច្ចេកវិទ្យានេះ គឺជាជំនួយការដ៏ពិសេសសម្រាប់អ្នកផលិតមាតិកា (Content Creators) ដែលមិនចង់ប្រើសំឡេងផ្ទាល់ខ្លួន ឬចង់ចំណេញពេលវេលាក្នុងការបញ្ចូលសំឡេង។

12 (1)

ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ៖

  • ចូលទៅកាន់គេហទំព័រ clipchamp.com
  • ចុះឈ្មោះចូលប្រើប្រាស់ (Sign in) តាមរយៈគណនី Gmail Microsoft Account
  • ជ្រើសរើសមុខងារ Record & create រួចយកពាក្យ Text to speech ដើម្បីចាប់ផ្តើមបញ្ចូលអត្ថបទខ្មែរដែលអ្នកចង់ឱ្យ AI អាន។

13

ជាមួយនឹងការអភិវឌ្ឍនេះ យើងឃើញថា AI មិនត្រឹមតែជួយសម្រួលការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកវិសាលភាពនៃភាសាខ្មែរនៅក្នុងប្រព័ន្ធឌីជីថលពិភពលោកផងដែរ។

 5

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia