ប្រយ័ត្នទឹកភ្នែក! បើឃើញលោតសញ្ញាបង្កកលុយ ១នេះលើកុងធនាគារ ប្រញាប់ដោះស្រាយជាបន្ទាន់
Khunna - ឃុនណា
JULY 9 2026
ឌីជីថល
10.5 K views
3 mins read

ការបាត់បង់ថវិកាដោយមិនដឹងខ្លួនតាមរយៈការទូទាត់ឌីជីថល ភាគច្រើនកើតឡើងដោយសារការបន្តគម្រោងសេវាកម្មដោយស្វ័យប្រវត្តិ (Auto-Renewal) ក្រោយការប្រើប្រាស់សាកល្បងឥតគិតថ្លៃ ឬការធ្វេសប្រហែសមិនបានលុបចោលគម្រោងចាស់ៗ។ ហានិភ័យនេះកាន់តែខ្ពស់នៅពេលដែលទូរស័ព្ទត្រូវបានកំណត់ឱ្យចងចាំទិន្នន័យកាតដោយមិនទាមទារការបញ្ជាក់សញ្ញាណ ដែលងាយនឹងបង្កឱ្យមានការចុចទិញដោយអចេតនា ជាពិសេសពីកុមារតូចៗ។

Tc Thumbnail (42)

រូមភាពខាងលើនេះគឺជាសញ្ញាដែលបញ្ជាក់ថាលុយក្នុងកុងធនាគាររបស់អ្នកបានបង្កកទុក ដោយមិនអាចចាយលុយដែលកំពុងបង្កកនោះបានឡើយ។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកប្រើប្រាស់គួរត្រូវពិនិត្យមើលបញ្ជីសេវាកម្ម (Subscriptions) ដើម្បីលុបចោលសេវាកម្មដែលមិនចាំបាច់, បើកមុខងារបញ្ជាក់ការទិញតាមរយៈស្នាមម្រាមដៃ ឬស្កេនមុខ និងជ្រើសរើសប្រើប្រាស់កាតនិម្មិត រួមជាមួយការកំណត់ដែនកំណត់ចំណាយក្នុងកម្មវិធីធនាគារ ដើម្បីការពារសាច់ប្រាក់ក្នុងគណនីសន្សំឱ្យបានគង់វង្ស និងមានសុវត្ថិភាពខ្ពស់។

ខាងក្រោមនេះជាមូលហេតុ៖

./ ការភ្លេចលុបការទិញសេវាកម្ម (Unsubscribe)

ការលុបកម្មវិធីចេញពីទូរស័ព្ទមិនអាចបញ្ឈប់ការកាត់លុយបានឡើយ ដរាបណាការជាវផ្លូវការមិនទាន់ត្រូវបានលុបចោលនៅក្នុងទូរស័ព្ទ។ ជាទូទៅ ប្រព័ន្ធនឹងបន្តកាត់លុយដោយស្វ័យប្រវត្តិបន្ទាប់ពីអស់គម្រោងសាកល្បង Free Trial ឬគម្រោងចាស់ៗ ដូច្នេះដើម្បីកុំឱ្យខាតបង់ថវិកាដោយមិនដឹងខ្លួន អ្នកប្រើប្រាស់ត្រូវតែតាមដាន និងចូលទៅចុចបិទសេវាកម្មទាំងនោះឱ្យបានត្រឹមត្រូវនៅក្នុងការកំណត់ (Settings) មុនថ្ងៃកំណត់កាត់លុយ។

ដើម្បីការពារការកាត់លុយដោយអចេតនា អ្នកគួរអនុវត្តវិធីសាស្ត្រសំខាន់ៗពីរគឺ៖ ទីមួយ "ទិញហើយ ចុច Cancel ភ្លាម" ពោលគឺបន្ទាប់ពីចុះឈ្មោះលើកម្មវិធីណាមួយដោយប្រើ Free Trial រួច អ្នកអាចចូលទៅចុច Cancel ក្នុង Settings បានភ្លាមៗ ដែលវិធីនេះជួយឱ្យអ្នកនៅតែអាចប្រើមុខងារ Premium បានរហូតដល់ថ្ងៃផុតកំណត់ ប៉ុន្តែប្រព័ន្ធនឹងមិនកាត់លុយបន្តនៅវគ្គបន្ទាប់ឡើយ។ ទីពីរ ត្រូវតាមដានក្នុង Store ឱ្យបានទៀងទាត់ ដោយចូលទៅឆែកក្នុងផ្នែក Subscriptions លើ App Store Play Store ដើម្បីលុបសេវាកម្មដែលមិនចាំបាច់ចោល។

+ របៀបចូលបិទ Subscription លើ iPhone

ចូលទៅកាន់ការកំណត់៖ ចូលទៅកាន់ Settings  ចុចលើ ឈ្មោះរបស់អ្នក (Apple ID)  រួចជ្រើសរើស Subscriptions ដើម្បីជ្រើសរើសសេវាកម្មដែលចង់លុប រួចចុច Cancel Subscription។ (អាច zoom រូបភាពមើលពីរបៀបប្រើបាន) 

Tc Thumbnail   2026 07 09 T161930.924

Tc Thumbnail   2026 07 09 T163034.465

+ របៀបចូលបិទ Subscription លើ Android 

បើកកម្មវិធី Google Play Store ចុចលើ រូប Profile របស់អ្នកនៅជ្រុងខាងស្តាំលើ ជ្រើសរើស Payments & subscriptions រួចចុចលើ Subscriptions រួចជ្រើសរើសសេវាកម្មដែលអ្នកចង់លុប ហើយចុច Cancel subscription ជាការស្រេច។ (អាច zoom រូបភាពមើលពីរបៀបប្រើបាន) 

Tc Thumbnail   2026 07 10 T103503.952

២/. ការកំណត់ Transaction Limit (ដែនកំណត់ប្រតិបត្តិការ) លើកាតធនាគារ៖ សម្រាប់ការកំណត់ Transaction Limit លើកាត ABA ដើម្បីការពារការកាត់លុយពី App ផ្សេងៗ ឬដើម្បីសុវត្ថិភាពពីជន Hacker គឺងាយស្រួលបំផុត អ្នកអាចធ្វើតាមជំហានងាយៗដូចខាងក្រោម៖

  • ចូលទៅកាន់ Cards រួចជ្រើសរើសកាតរបស់អ្នក
  • ចូលទៅកាន់មុខងារប្តូរកម្រិតប្រតិបត្តិការ
  • កំណត់ចំនួនទឹកប្រាក់ទិញអតិបរមា
  • កំណត់ចំនួនទឹកប្រាក់ជា $5.00 (បើចង់បិទមិនឱ្យកាត់សោះ អាចកំណត់ $0.00 ឬកំណត់ចំនួនតិចតួចណាមួយបានហើយ បន្ទាប់មកចុចប៊ូតុង Save ជាការស្រេច។ 
  • ចំណុចមួយទៀតបើមិនចាំបាច់ប្រើកាតទេ អាចចុចបង្កកកាតចោលក៏ល្អ ដល់ពេលដែលត្រូវប្រើចាំបើកវិញក៏បាន។ 

Tc Thumbnail (39)

Img 6271

គូសបញ្ជាក់ផងដែរថា ការកាត់លុយពីគណនីភាគច្រើនមិនមែនជាកំហុសរបស់ធនាគារឡើយ ប៉ុន្តែវាជាការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងសេវាកម្មឌីជីថលខ្លួនឯងទៅវិញទេ។ ដើម្បីដោះស្រាយបញ្ហានេះ ការប្រើប្រាស់ កាតឥណពន្ធនិម្មិត (Virtual Debit Card) ដូចជាកាតរបស់ធនាគារ ABA គឺជាជម្រើសដ៏ឆ្លាតវៃ និងពេញនិយមបំផុតនៅកម្ពុជា ព្រោះវាផ្តល់សិទ្ធិម្ចាស់ការ ១០០% ដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងសាច់ប្រាក់តាមរយៈកម្មវិធីទូរស័ព្ទ។ អ្នកអាចកំណត់ដែនកំណត់ចំណាយ ប្តូរលេខកូដសម្ងាត់ ឬចុចបិទកាតជាបណ្ដោះអាសន្នបានភ្លាមៗ ដែលជួយលុបបំបាត់ហានិភ័យនៃការកាត់លុយដោយអចេតនា និងធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់ធនាគារផ្ទាល់ឡើយ។

Img 6277

ដើម្បីភាពងាយស្រួលសម្រាប់អតិថិជន ABA បានដាក់ឲ្យប្រើប្រាស់ទូរស័ព្ទចំនួនពីរខ្សែ ដែលអ្នកទាំងអស់គ្នាអាចទាក់ទងបានគ្រប់ពេលវេលា 24 ម៉ោង លើ 24 ម៉ោងក្នុងករណីជួបបញ្ហាណាមួយជាមួយសេវាកម្មលើ App ឬតម្រូវការផ្សេងៗ។ សូមទាក់ទងខាងក្រោម៖

  • ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203+855 98 203 333 សម្រាប់ព័ត៌មានទូទៅ។
  • ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 204 204 សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាកម្ចី។
  • 098 203 203 សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី ABA Mobile ឬទាក់ទងតាមរយៈ Email: [email protected]

សូមអនុវត្តតាមជំហានខាងលើដើម្បីបញ្ឈប់ការកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិបន្តទៀត។ ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុនពេលចុះឈ្មោះប្រើប្រាស់ ឬទិញអ្វីមួយលើកម្មវិធីទូរស័ព្ទ ដើម្បីចៀសវាងការខាតបង់ថវិកាដោយអចេតនារបស់អ្នក។ ក្នុងករណីបើមានបញ្ហាទាក់ទងនឹងកាត ABA ឬការបង្កកលុយ ដោយសារការធ្វេសប្រហែសរបស់អ្នកនៅចំណុចណាមួយ អ្នកអាចទាក់ទងមកកាន់លេខខាងលើនេះបានគ្រប់ពេលវេលា។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia