ចម្លែកណាស់! នៅលើផែនដីនេះមានប្រទេសចំនួន ៦ ដែលគ្មានពេលយប់ដូចប្រទេសដទៃ
Khunna - ឃុនណា
JUNE 3 2026
គន្លឹះល្អៗ
10 views
1 min read

វាជារឿងពិតដែលប្រទេសមួយចំនួននៅលើផែនដី គឺគ្មានពេលយប់ដូចប្រទេសដទៃនោះទេ។ បាតុភូតនេះត្រូវបានគេហៅថា ព្រះអាទិត្យពាក់កណ្តាលអធ្រាត្រ (Midnight Sun) ហើយវាកើតឡើងនៅតំបន់ជុំវិញប៉ូលខាងជើង និងប៉ូលខាងត្បូងក្នុងអំឡុងរដូវក្តៅ។

Indigenous People in Russia

យ៉ោងតាមប្រភពស្រាវជ្រាវរបស់ NASA (National Aeronautics and Space Administration) បានប្រាប់ឲ្យដឹងថា​ ប្រទេសមួយចំនួនដែលជួបប្រទះបាតុភូតនេះមានដូចជា៖

  • ប្រទេសន័រវែស (Norway) ត្រូវបានគេស្គាល់ថាជាដែនដីនៃព្រះអាទិត្យពាក់កណ្តាលអធ្រាត្រ។ នៅតំបន់ខ្លះ ព្រះអាទិត្យមិនលិចសោះរហូតដល់ទៅ ៧៦ ថ្ងៃ ចាប់ពីខែឧសភា ដល់ខែកក្កដា។

Website Banner Norwegian Flag With Beautiful Background 1159185364

  • ប្រទេសអ៊ីស្លង់ (Iceland) នៅរដូវក្តៅ យប់នៅទីនោះគឺភ្លឺដូចថ្ងៃចិញ្ចាច ចំណែកឯខែមិថុនាវិញ ព្រះអាទិត្យមិនលិចទាល់តែសោះ។

Reykjavik Iceland

  • ប្រទេសកាណាដា (Canada) នៅតំបន់ភាគខាងជើងខ្លាំង ដូចជាទីក្រុង Inuvik មេឃភ្លឺបន្តបន្ទាប់គ្នារហូតដល់ទៅជិត ២ ខែ។

Canadian Flag Day 1200x834

  • រដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក (Alaska, USA) នៅទីក្រុង Utqiaġvik ព្រះអាទិត្យមិនលិចសោះចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ចុងខែកក្កដា។

Alyeska Resort Northern Lights Medium

  • ប្រទេសស៊ុយអែត (Sweden) នៅតំបន់ភាគខាងជើង ព្រះអាទិត្យរះជិត ២៤ ម៉ោងក្នុងមួយថ្ងៃ ក្នុងអំឡុងខែឧសភា ដល់ខែសីហា។

560fa94dbf36e864437fcc0e31360e663cc12888

  • ប្រទេសហ្វាំងឡង់ (Finland) នៅភាគខាងជើងនៃប្រទេសនេះ ព្រះអាទិត្យមិនលិចសោះរហូតដល់ទៅ ៧៣ ថ្ងៃផ្ទួនៗគ្នា។

All Finland Facts 3

មូលហេតុគឺដោយសារ ផែនដីវិលទ្រេត (ប្រហែល ២៣.៥ ដឺក្រេ) នៅពេលវាធ្វើដំណើរជុំវិញព្រះអាទិត្យ។ ក្នុងអំឡុងរដូវក្តៅ ប៉ូលខាងជើងរបស់ផែនដីបានងាកទៅរកព្រះអាទិត្យចំតែម្តង ហេតុនេះហើយ ទើបបណ្តាប្រទេសដែលនៅតំបន់ប៉ូលខាងជើង ទទួលបានពន្លឺព្រះអាទិត្យផ្ទាល់ពេញ ២៤ ម៉ោង ដោយព្រះអាទិត្យមិនលិចចូលជើងមេឃសោះឡើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia