ការធ្វើតេស្តស្ទង់សមត្ថភាពមុនពេលប្រឡង គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់បំផុត។ វាមិនត្រឹមតែជួយឱ្យអ្នកអាចវាយតម្លៃកម្រិតចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកំណត់នូវចំណុចខ្វះខាតនានា ដើម្បីពង្រឹងបន្ថែមឱ្យទាន់ពេលវេលា។
ខាងក្រោមនេះជាការរៀបរាប់លម្អិតអំពីកម្មវិធីទាំង ៤ សម្រាប់ធ្វើតេស្តសមត្ថភាព៖
ជាកម្មវិធីផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ មានវីដេអូបង្រៀនតាមកម្មវិធីសិក្សារបស់ក្រសួងពីថ្នាក់ទី ១ ដល់ទី ១២។ កម្មវិធីនេះក៏មានមុខងារតេស្តសមត្ថភាពដើម្បីវាស់ស្ទង់ចំណេះដឹងរបស់អ្នកផងដែរ។
- មុខវិជ្ជា: មានគ្រប់មុខវិជ្ជាទាំងអស់តាមកម្មវិធីសិក្សារបស់ក្រសួង។
- ស័ក្តិសមសម្រាប់: សិស្សានុសិស្សគ្រប់កម្រិត និងគ្រូបង្រៀន។

២. TESDOPI (តេស្ត១២)
កម្មវិធីនេះផ្តោតលើការរៀបចំខ្លួនសម្រាប់ប្រឡងបាក់ឌុប និងឆមាស។ មានលំហាត់តេស្តជាច្រើនដែលរៀបចំតាមមេរៀននីមួយៗពីថ្នាក់ទី ៧ ដល់ទី ១២។ អ្នកអាចធ្វើតេស្តខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីពង្រឹងចំណេះដឹង។
- មុខវិជ្ជា: គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា, និងភាសាខ្មែរ។
- ស័ក្តិសមសម្រាប់: សិស្សានុសិស្សដែលត្រៀមប្រឡងឆមាស និងបាក់ឌុប។

៣. E-SCHOOL CAMBODIA
កម្មវិធីដែលមានមុខងារច្រើនយ៉ាង ដែលមិនត្រឹមតែមានវីដេអូបង្រៀនប៉ុណ្ណោះទេ ថែមទាំងមានលំហាត់តេស្តជាប្រភេទ QCM (សំណួរជ្រើសរើសចម្លើយ) រាប់ពាន់ផងដែរ។ អាចជួយអ្នកធ្វើតេស្តសមត្ថភាពលើចំណេះដឹងទូទៅ។
- មុខវិជ្ជា: គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា, ផែនដីវិទ្យា, និងប្រវត្តិវិទ្យា។
- ស័ក្តិសមសម្រាប់: សិស្សានុសិស្សគ្រប់កម្រិត និងអ្នកដែលចង់ពង្រឹងចំណេះដឹងទូទៅ។

៤. Lim AppKh
កម្មវិធីនេះផ្តោតសំខាន់លើគណិតវិទ្យា ជាពិសេសលំហាត់ លីមីត (Limit)។ ក្នុងនោះមានលំហាត់ជាច្រើនកម្រិត ព្រមទាំងមានមេរៀន និងរូបមន្តជំនួយផងដែរ។
- មុខវិជ្ជា: គណិតវិទ្យា (សម្រាប់លំហាត់លីមីត)។
- ស័ក្តិសមសម្រាប់: សិស្សដែលចង់ពូកែផ្នែកគណិតវិទ្យា ជាពិសេសលើប្រធានបទលីមីត។

គូសបញ្ជាក់ផងដែរថា កម្មវិធីនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន អាស្រ័យលើមុខវិជ្ជា និងគោលបំណងនៃការសិក្សារបស់អ្នក។ អ្នកទាំងអស់គ្នាអាច Download បានតាមរយ: App Store & Play store ដោយឥតគិតថ្លៃនិងងាយស្រួលប្រើប្រាស់ផងដែរ។
