មកទៀតហើយ! រថយន្ត ៣ ម៉ូឌែលនេះប្រកាសបញ្ចុះតម្លៃខ្ទង់ពាន់ដុល្លារ ខណៈស្របតាមគោលនយោបាយពន្ធថ្មី
Khunna - ឃុនណា
APRIL 3 2026
យានយន្ត
7 views
2 mins read

យោងតាមសេចក្តីប្រកាសរបស់ផេកផ្លូវការ ZEEKR KH បានប្រាប់ឲ្យដឹងថា ដោយអនុម័តតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលអត្រាពន្ធគយថ្មី ក្រុមហ៊ុន ZEEKR KH ជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុននាំមកជូននូវតម្លៃពិសេសបំផុតសម្រាប់រថយន្តអនាគត។ 

657314666 122225052320360921 3585258714127603633 N

1./ ZEEKR 7X: តម្លៃដើម $54,900 ចុះសល់ $49,900up 

  • រូបរាង៖ ស៊ីវិល័យ ស្វាហាប់ និងលេចធ្លោគ្រប់ដងផ្លូវ
  • ផ្ទៃក្នុង៖ ប្រណីត កម្រិត Premium ជាមួយបច្ចេកវិទ្យាកម្សាន្តទំនើប
  • បច្ចេកវិទ្យា៖ បើកបរឆ្លាតវៃ ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត
  • ម៉ាស៊ីន៖ កម្លាំងខ្លាំង ស្ទុះ ល្បឿនលឿន និងបរិស្ថានបៃតង (Eco-friendly)

660962796 122225046758360921 6183332306003691128 N

2./ ZEEKR 009: តម្លៃដើម $96,800 ចុះសល់ $93,800up 

  •  រថយន្ដលំដាប់កំពូលដោយគ្រោងឆ្អឹងរឹងមាំ Aluminum (75%)
  • បំពាក់ជាមួយបូមខ្យល់ Air suspension
  • ប្រើប្រាស់ដោយម៉ូទ័រពីរជួយអោយកាន់តែស្ទុះ
  • បច្ចេកវិទ្យាទំនើប និងសុវត្ថិភាពបំផុត

660487324 122225044370360921 2330608977527535046 N

3./ ZEEKR 9X: តម្លៃដើម $146,800 ចុះសល់ $138,800up 

  • កម្លាំងមហិមា៖ 1400 HP ស្ទុះខ្លាំង
  • បច្ចេកវិទ្យា PHEV៖ បើកបរបានចម្ងាយរហូតដល់ 1250km (WLTC) សន្សំសំចៃ និងទំនើបបំផុត
  • ចង្កៀងមុខរចនាបែប Crystal ដ៏ទាក់ទាញ
  • កៅអី Zero Gravity Seat រួមជាមួយមុខងារម៉ាស្សា និង Memetic
  • ប្រព័ន្ធសម្លេងកម្រិតខ្ពស់ជាមួយ Speaker ដល់ទៅ ៣២ គ្រាប់។

658411754 122225047832360921 8040537029098707525 N

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្តទាំង ៣ ខាងលើនេះ សូមធ្វើការទាក់ទង ឬសួរនាំព័ត៌មានបន្ថែមទៅកាន់លេខ 010 777 908 និងតាមដានគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ ZEEKR KH ។ ប្រសិនបើអ្នកទាំងអស់គ្នាទិញរថយន្តខ្លាញ់គោពីហាងផ្ទាល់នោះអ្នកទាំងអស់គ្នានឹងទទួលបានការធានាត្រឹមត្រូវ ទំនុកចិត្តខ្ពស់ សេវាកម្មរថយន្ត និងអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន និងធានាជូនសុវត្ថិភាពថែមទៀតផង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia