ប្រើឥតគិតថ្លៃ! វេបសាយ ៣ នេះល្អបំផុតសម្រាប់អ្នកចង់កាត់រូប Background ចេញ
Khunna - ឃុនណា
JUNE 15 2026
គន្លឹះល្អៗ
4 views
1 min read

ការ​កាត់​រូបភាព​គឺ​ជា​ដំណើរការ​មួយ​នៃ​ការ​យក​ផ្នែក​ណាមួយ​នៃ​រូបភាព​ដែល​អ្នក​ចង់​បាន ហើយ​លុប​បំបាត់​ផ្នែក​ផ្សេង​ទៀត​។ ជារួមគឺកែច្នៃរូបភាពតាមរយៈឧបករណ៍ឌីជីថល។ ដូច្នេះប្រសិនបើអ្នកចូលចិត្ត ឬកំពុងរៀប Design រូបភាព Website ៣ នេះនឹងជួយអ្នកចាយពេលតិចបានមួយកម្រិត។

Remove Image Background

ខាងក្រោម​នេះ​ជា​វេបសាយ​ល្អ​បំផុត​ទាំង ២ ដែល​អាច​យករូបភាព PNG ដោយ​ឥតគិតថ្លៃ៖ 

1./ remove.bg គឺជាគេហទំព័រដ៏ពេញនិយម និងមានភាពល្បីល្បាញខ្លាំងទូទាំងពិភពលោក សម្រាប់ការកាត់ផ្តាច់រូបភាពផ្ទៃខាងក្រោយ ចេញពីរូបភាពមនុស្ស សត្វ វត្ថុ ឬឡូហ្គោផ្សេងៗបានយ៉ាងស្អាត។

Screenshot 2026 06 15 154844

2./ Liftapp ជាឧបករណ៍អនឡាញដំណើរការដោយបច្ចេកវិទ្យា AI សម្រាប់ជួយសម្រួលដល់ការរចនារូបភាពយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ បើផ្អែកលើរូបភាពនេះ មុខងារចម្បងរបស់វាគឺ "Remove Backgrounds" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបផ្ទៃខាងក្រោយនៃរូបភាពផ្សេងៗចេញដោយស្វ័យប្រវត្តិនឹងចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

Screenshot 2026 06 15 155559

3./ Photoroom ជាឧបករណ៍កាត់ត និងរចនារូបភាពដ៏ល្បីល្បាញមួយ ដំណើរការដោយបច្ចេកវិទ្យា AI ឈានមុខ។ ផ្អែកលើរូបភាពនេះ មុខងារចម្បងដែលកំពុងបង្ហាញគឺ "Remove backgrounds instantly with AI" ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីជួយសម្រួលដល់អាជីវកម្មអនឡាញ ដោយវាអាចកាត់ដាច់ផ្ទៃខាងក្រោយនៃរូបថតផលិតផល ឬរូបភាពផ្សេងៗបានភ្លាមៗក្នុងល្បឿនលឿនបំផុត។

Screenshot 2026 06 15 154844

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia