ស្ងាត់ៗ! ក្រុមហ៊ុន Ai មួយនេះហក់ឡើងដល់តម្លៃជិត ៦០ ពាន់លានដុល្លារ ខណៈសមរភូមិ AI កំពុងឡើងកម្តៅខ្លាំង
Khunna - ឃុនណា
JUNE 5 2026
ឌីជីថល
9 views
1 min read

ក្នុងពេលដែលពិភពលោកកំពុងតាមដានការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) យ៉ាងសស្រាក់សស្រាំ ក្រុមហ៊ុន DeepSeek ដែលជាស្តាតអាប (Startup) ឈានមុខគេរបស់ចិន បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលជាថ្មីម្តងទៀត។ យោងតាមរបាយការណ៍ចុងក្រោយ DeepSeek កំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៃអង្គាសប្រាក់បានចំនួនប្រមាណ ៧.៤ ពាន់លានដុល្លារ នៅក្នុងជុំវិនិយោគខាងក្រៅដំបូងបង្អស់របស់ខ្លួន។

0x0 (2)


ការសម្រេចចិត្តនេះ គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ DeepSeek ដែលកន្លងមកធ្លាប់តែពឹងផ្អែកលើការវិនិយោគផ្ទាល់ខ្លួនពីស្ថាបនិករបស់ខ្លួនគឺលោក Liang Wenfeng (តាមរយៈមូលនិធិ High-Flyer)។ ការរៃអង្គាសទុនលើកនេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែវារុញតម្លៃទីផ្សាររបស់ក្រុមហ៊ុនឱ្យហក់ឡើងដល់ចន្លោះពី ៥២ ពាន់លាន ទៅ ៥៩ ពាន់លានដុល្លារអាមេរិក។

Getty Images 2272184430

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការចូលរួមចំណែកពីសំណាក់យក្សបច្ចេកវិទ្យាធំៗដូចជា Tencent និងក្រុមហ៊ុនផលិតអាគុយអគ្គិសនីយក្ស CATL ដែលនឹងក្លាយជាអ្នកវិនិយោគខាងក្រៅដ៏ធំបំផុត។ ក្រៅពីនេះ ស្ថាបនិកផ្ទាល់ក៏បានបន្តដាក់ទុនផ្ទាល់ខ្លួនប្រហែល ២.៨ ពាន់លានដុល្លារបន្ថែមទៀតផងដែរ។
អ្នកជំនាញយល់ឃើញថា ការបោះទុនដ៏មហាសាលនេះ គឺជាសញ្ញាបង្ហាញថា DeepSeek កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រីកសមត្ថភាពផ្នែក Compute Power ឱ្យខ្លាំងជាងមុន ដើម្បីឈរជើងប្រកួតប្រជែងជាមួយក្រុមហ៊ុន AI យក្សៗនៅសហរដ្ឋអាមេរិក។ នេះមិនមែនជារឿងតូចតាចទេនៅក្នុងសមរភូមិ AI សកល ដែលទាមទារទាំងដើមទុនធំ និងបច្ចេកវិទ្យាទំនើបបំផុត។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia