GTV Reachsey 212 (រាជសីហ៍) គឺជារថយន្ត SUV ប្រភេទ Off-road ដ៏រឹងមាំបែបយោធា ដែលទើបតែសម្ពោធលក់ជាផ្លូវការនៅកម្ពុជាយើងកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ថ្មីៗនេះ ដោយក្រុមហ៊ុន GTV Motor Cambodia ។

- តម្លៃ៖ $36,500 Gasoline versions (សាំង), $37,900 Diesel Versions (ម៉ាស៊ូត)
- បច្ចេកវិទ្យា និងគ្រោងឆ្អឹង៖ បង្កើតឡើងលើថ្នាល "BAW 212 T01" ដែលល្បីល្បាញខាងភាពរឹងមាំ និងត្រូវបានប្រើប្រាស់ក្នុងពិធីដង្ហែផ្លូវការដោយរដ្ឋាភិបាលកម្ពុជា និងចិន។
- ភាពធន់ និងការសាកល្បង៖ បានឆ្លងកាត់ការសាកល្បងបើកបរគ្រប់ស្ថានភាពផ្លូវនៅកម្ពុជា រួមមានផ្លូវហាយវេ ផ្លូវទីក្រុង ផ្លូវល្បាប់ឆ្លងទឹកក្នុងរដូវវស្សា និងផ្លូវគ្រួសក្រហម ដើម្បីធានាបាននូវភាពជឿជាក់ខ្ពស់។
- សមត្ថភាពបើកបរ៖ ជាប្រភេទរថយន្ត Off-road កម្រិតយោធា ដែលមានតុល្យភាពរវាងការបើកបរប្រចាំថ្ងៃ និងការធ្វើដំណើរផ្លូវឆ្ងាយ (Adventure)។
- ម៉ាស៊ីន៖ ប្រើប្រាស់ម៉ាស៊ីន Diesel 2.0T ដែលផ្តល់កម្លាំងខ្លាំង និងសន្សំសំចៃ។

រថយន្តនេះត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ដែលចង់បានរថយន្ត "រឹងមាំ ប្រើបានយូរ គុណភាព និងអាចទុកចិត្តបាន" សម្រាប់ស្ថានភាពផ្លូវគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា។

ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់កក់ ឬជាវរថយន្ត Reachsey 212 មួយម៉ូឌែលនេះ សម្រាប់ព័ត៌មានលម្អិត និងការសាកសួរអំពីបន្ថែមពីរថយន្តតាមរយៈ៖ Facebook Page: GTV Motor Cambodia Telegram: +855 71 729 3777 ។ រាល់ការជាវរថយន្តថ្មីពីហាង GTV Cambodia លោកអ្នកនឹងទទួលបាននូវការធានាពិតប្រាកដ ទំនុកចិត្តខ្ពស់ រួមជាមួយសេវាកម្មថែទាំដ៏ល្អឥតខ្ចោះ និងអត្ថប្រយោជន៍ដ៏សម្បូរបែបពីក្រុមហ៊ុន ដើម្បីផ្ដល់នូវសុវត្ថិភាព និងភាពកក់ក្ដៅរាល់ការបើកបរ។
