នៅក្នុងពិភពបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងរហ័ស ផលិតផលឌីជីថលដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក៏កំពុងតែបង្ហាញវត្តមាន និងសមត្ថភាពរបស់ខ្លួនទៅកាន់អន្តជាតិជាបន្តបន្ទាប់ផងដែរ។ ចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កម្មវិធីកំណត់ហេតុដ៏ល្បីល្បាញមួយដែលមានឈ្មោះថា StoryPad។

- ការកត់ត្រាតាមកាលវេលា៖ រៀបចំកំណត់ត្រា ការគិត និងអារម្មណ៍របស់អ្នកតាមលំដាប់លំដោយពេលវេលាយ៉ាងមានរបៀប។
- មាតិកា និងប្លង់ច្បាស់លាស់៖ មានពុម្ពគំរូសំនួរ (Prompts) ដូចជា តើអារម្មណ៍យ៉ាងណាថ្ងៃនេះ?, គោលដៅ ៣ យ៉ាងប្រចាំថ្ងៃ ជាដើម ដែលជួយសម្រួលដល់ការកត់ត្រាបានឆាប់រហ័ស។
- សុវត្ថិភាពខ្ពស់៖ ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកនៅលើទូរស័ព្ទរបស់អ្នក ឬ Sync ជាមួយ Google Drive ផ្ទាល់ខ្លួន និងអាចដាក់លេខកូដ/ស្កែនមេដៃការពារបាន។
- ការកំណត់រូបរាង៖ អាចប្តូរ Font, Theme, ពណ៌ និងកំណត់ Mood (អារម្មណ៍) ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

StoryPad ទទួលបានការគាំទ្រ និងទាញយកច្រើន (ជាពិសេសនៅលើ Android / F-Droid និង Play Store) ដោយសារមូលហេតុចម្បងៗមួយចំនួន៖
- ឯកជនភាព ១០០%៖ វាជាកម្មវិធី Open-Source ដែលមិនលួចប្រមូលទិន្នន័យ ឬលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឡើយ។ កំណត់ត្រាទាំងអស់រក្សាទុកតែលើទូរស័ព្ទផ្ទាល់ខ្លួនប៉ុណ្ណោះ។
- គ្មានពាណិជ្ជកម្មរំខាន៖ កម្មវិធីនេះឥតគិតថ្លៃ និងគ្មានផ្ទាំងពាណិជ្ជកម្ម (Ads) មកទាក់ភ្នែកពេលកំពុងសរសេរឡើយ ដែលធ្វើឱ្យបទពិសោធន៍ប្រើប្រាស់រលូនល្អ។
- ទំហំស្រាល និងដើរលឿន៖ ផ្ទៃកម្មវិធី (UI) ត្រូវបានរៀបចំឡើងយ៉ាងស្អាត សាមញ្ញ មិនស្មុគស្មាញ និងមិនស៊ីមេម៉ូរីទូរស័ព្ទច្រើន។

អ្នកទាំងអស់គ្នាអាចទាញយក (Download) កម្មវិធី StoryPad បានយ៉ាងងាយស្រួលតាមវិធីខាងក្រោម៖
+ សម្រាប់ Android (Google Play Store)
- បើកកម្មវិធី Google Play Store លើទូរស័ព្ទរបស់អ្នក
- វាយពាក្យស្វែងរក៖ StoryPad: My Diary Journal
- ចុចលើប៊ូតុង Install
+ សម្រាប់ Android (F-Droid / Open-Source Store)
- ប្រសិនបើអ្នកប្រើប្រាស់ F-Droid គ្រាន់តែចូលទៅ F-Droid App រួចស្វែងរកពាក្យ StoryPad ហើយចុច Install ជាការស្រេច។
+ សម្រាប់ iOS (iPhone / iPad)
- បច្ចុប្បន្ន កម្មវិធីនេះផ្តោតសំខាន់លើ Android។ ប្រសិនបើមាននៅលើ App Store អ្នកអាចស្វែងរកពាក្យ StoryPad រួចចុច Get បានដូចគ្នា។
គូសបញ្ជាក់ផងដែរថា គម្រោង StoryPad នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០២១ មកម៉្លេះ។ រហូតមកដល់ពេលនេះ កម្មវិធីទូរស័ព្ទដៃមួយនេះសម្រេចបាននូវជោគជ័យយ៉ាងល្អឥតខ្ចោះ ដោយទទួលបានការទាញយកពីអ្នកប្រើប្រាស់ជាង ១០០,០០០ ដង និងមានការវាយតម្លៃខ្ពស់រហូតដល់ ៤.៥ ផ្កាយនៅលើ Google Play Store ។ អ្វីដែលជាមោទនភាពបំផុតនោះគឺ StoryPad ត្រូវបានជ្រើសរើសទៅចុះផ្សាយ និងវាយតម្លៃជាវិជ្ជមានពីគេហទំព័រព័ត៌មានបច្ចេកវិទ្យាអន្តរជាតិល្បីៗ រួមមាន It's FOSS និង MakeUseOf ផងដែរ។ 
សាច់រឿងពេញ៖ https://tech-cambodia.com/articles/thea-choem-the-founder-of-storypad-
Get in Touch and Support Founder of StoryPad
