បច្ចុប្បន្ន ការបង្កើតមាតិកាវីដេអូ និងការស្ដាប់ព័ត៌មានតាមរយៈសំឡេង កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនតែងជួបឧបសគ្គក្នុងការអានអត្ថបទវែងៗ ឬខ្វះទំនុកចិត្តក្នុងការបញ្ចូលសំឡេងទៅក្នុងវីដេអូរបស់ខ្លួន។

ដើម្បីដោះស្រាយបញ្ហានេះ Kiri TTS បានលេចរូបរាងឡើងជាជំនួយការដ៏ពូកែ ក្នុងការបំប្លែងអត្ថបទសរសេរទៅជាសំឡេងនិយាយយ៉ាងមានប្រសិទ្ធភាព។ វាជួយសម្រួលដល់ការផលិតមាតិកា ជម្រុញការយល់ដឹង និងធ្វើឲ្យការទទួលយកព័ត៌មានកាន់តែមានភាពរស់រវើក និងងាយស្រួលជាងមុន។

+ លក្ខណៈពិសេសលេចធ្លោរបស់ Kiri TTS ៖
- សំឡេងដូចមនុស្សពិត៖ មានជម្រើសសំឡេងប្រុស-ស្រី ច្រើនទម្រង់ និយាយពីរោះ រលូន មានមនោសញ្ចេតនា មិនរឹងដូចមនុស្សយន្ត។
- មុខងារថតចម្លងសំឡេង៖ បង្កើតសំឡេង AI ដូចសំឡេងផ្ទាល់ខ្លួនរបស់អ្នក ងាយៗដោយគ្រាន់តែប្រើគំរូសំឡេងដើមត្រឹមតែ ១០ វិនាទី។
- លឿន និងងាយស្រួល៖ គ្រាន់តែចម្លងអត្ថបទដាក់ចូល ប្រព័ន្ធនឹងបំប្លែងទៅជាសំឡេងភ្លាមៗក្នុងរយៈពេលប៉ុន្មានវិនាទី។
+ សក្ដិសមសម្រាប់៖
- អ្នកបង្កើតមាតិកា៖ ផលិតវីដេអូសម្រាប់ YouTube, TikTok, Facebook ដោយមិនបាច់ថតសំឡេងខ្លួនឯង។
- សិស្ស និស្សិត និងអ្នកធ្វើការ៖ បំប្លែងឯកសារ ឬមេរៀនវែងៗទៅជាសំឡេង សម្រាប់ស្ដាប់ពេលធ្វើដំណើរ ឬសម្រាក។
- ម្ចាស់អាជីវកម្ម៖ បង្កើតសំឡេងពាណិជ្ជកម្មបែបអាជីព លឿនរហ័ស និងសន្សំសំចៃថវិកាខ្ពស់។
+ របៀបប្រើអាចមើលទៅតាមរូបភាពណែនាំខាងក្រោមនេះ






+ សម្រាប់អ្នកដែលចង់ជាវកញ្ចាប់ពិសេស Kiri TTS ក៏មានការផ្តល់ជូនពិសេសផងដែរ
១. គម្រោង Basic ($2.99/ខែ)
ទទួលបាន 30,000 credits ក្នុងមួយខែ អាចធ្វើត្រាប់សំឡេងបាន ១០ សំឡេង និងអាចប្រើប្រាស់ក្នុងគោលបំណងអាជីវកម្មបាន។
២. គម្រោង Starter ($6.99/ខែ)
ទទួលបាន 70,000 credits ក្នុងមួយខែ អាចធ្វើត្រាប់សំឡេងបាន ២០ មានមុខងារគ្រប់គ្រងការកំណត់សំឡេងកម្រិតខ្ពស់ និងដំណើរការលឿនជាងមុន។
៣. គម្រោង Studio ($11.99/ខែ)
ទទួលបាន 150,000 credits ក្នុងមួយខែ អាចធ្វើត្រាប់សំឡេងបានមិនកំណត់, គុណភាពសំឡេងកម្រិតខ្ពស់បំផុត អាចប្រើប្រាស់ API បាន និងមានការគាំទ្រពិសេស។
៤. គម្រោង Studio Max ($49.99/ខែ)
ទទួលបាន 600,000 credits ក្នុងមួយខែ រួមបញ្ចូលរាល់មុខងារទាំងអស់ពីគម្រោង Studio និងមានការជួយជ្រោមជ្រែងផ្ទាល់។
មិនចាំបាច់មានជំនាញបច្ចេកទេស ក៏អ្នកទាំងអស់គ្នាអាចប្រើប្រាស់វាបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ Kiri TTS មានផ្តល់ជូននូវកញ្ចប់ប្រើប្រាស់ឥតគិតថ្លៃ សម្រាប់ឱ្យលោកអ្នកធ្វើការសាកល្បងដោយសេរី។ ព័ត៌មានបន្ថែមសូមតាមដានគេហទំព័រ Kiri TTS ឬទំនាក់ទំនងអំពីកញ្ចប់តម្លៃពិសេសណាមួយ ឬទំនាក់ទំនងលេខ 096 698 2983 ។ ចូលទៅកាន់គេហទំព័រផ្លូវការ៖ www.kiritts.com
https://www.youtube.com/shorts/Pbx1nV4JHrc ។

សូមរំលឹកផងដែរថា បច្ចេកវិទ្យាប្រៀបដូចជាដាវមុខពីរ។ ប្រសិនបើអ្នកទាំងអស់គ្នាប្រើប្រាស់វាដោយស្មារតីទទួលខុសត្រូវ វានឹងក្លាយជាជំនួយការដ៏ល្អ ក្នុងការជួយសន្សំសំចៃទាំងពេលវេលា និងថវិកា។ ផ្ទុយទៅវិញ ការយកទៅប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវ ដូចជាការបំពុលមាតិកាមិនពិតដោយប្រើសំឡេង Ai ឬ អ្នកដទៃ មិនត្រឹមតែបំផ្លាញកិត្តិយសខ្លួនឯងនោះទេ តែថែមទាំងបង្កផលប៉ះពាល់ដល់អ្នកដទៃ និងសង្គមជាតិទៀតផង។ ដូច្នេះ សូមរួមគ្នាប្រើប្រាស់បច្ចេកវិទ្យាដោយភាពឆ្លាតវៃ និងទំនួលខុសត្រូវខ្ពស់បើមិនចង់ហានិភ័យដល់ខ្លួន!
