រថយន្តអគ្គិសនីស៊េរីថ្មីបំផុតរបស់ Xiaomi កំពុងតែអង្រួនទីផ្សារយ៉ាងខ្លាំង ខណៈដែលរថយន្ត Xiaomi SU7 ដែលទើបតែដាក់សម្ពោធជាផ្លូវការ បានសម្រេចនូវសមិទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ដោយទទួលបានការបញ្ជាទិញរហូតដល់ ១៥,០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣៤ នាទីប៉ុណ្ណោះ ដែលនេះបញ្ជាក់ពីតម្រូវការយ៉ាងខ្ពស់ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួន។ សន្ទុះដ៏ខ្លាំងក្លានៅដំណាក់កាលដំបូងនេះ បានបង្ហាញឱ្យឃើញពីការទន្ទឹងរង់ចាំយ៉ាងខ្លាំងរបស់អ្នកប្រើប្រាស់ មុនពេលព្រឹត្តិការណ៍សម្ពោធមកដល់។

យោងតាមការប្រកាសរបស់ក្រុមហ៊ុនធំ Xiaomi Auto បានប្រាប់ឲ្យដឹងថា រថយន្ត SU7 ជំនាន់ថ្មីបានទាក់ទាញចិត្តអ្នកទិញយ៉ាងរហ័សភ្លាមៗបន្ទាប់ពីបើកទទួលការកក់ ដោយសម្រេចបានការបញ្ជាទិញរហូតដល់ ១៥,០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែជាងកន្លះម៉ោងប៉ុណ្ណោះ។
រថយន្ត SU7 ជំនាន់ថ្មីមានជម្រើស ៣ ម៉ូដែល៖
- ម៉ូដែល Standard: ៣០,៣០០ ដុល្លារ
- ម៉ូដែល Pro: ៣៤,៥០០ ដុល្លារ
- ម៉ូដែល Max: ៤២,០០០ ដុល្លារ

កម្រិតតម្លៃទាំងនេះបានធ្វើឱ្យ SU7 មានសមត្ថភាពប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងផ្នែករថយន្តអគ្គិសនីកម្រិតខ្ពស់ ខណៈដែលនៅតែរក្សាបាននូវយុទ្ធសាស្ត្រផ្តោតលើតម្លៃសមរម្យរបស់ Xiaomi។ SU7 មានការផ្លាស់ប្តូរ និងបង្កើនសមត្ថភាពថ្មីៗជាង ១០០ ចំណុច បើធៀបនឹងជំនាន់មុន។

ចំណុចដែលពិសេសបំផុតនោះគឺ តុល្យភាពតម្លៃ។ ទោះបីជាមានការអាប់ដេតច្រើន និងថ្លៃដើមផលិតកើនឡើងជិត $2,760 ក៏ដោយ ប៉ុន្តែ Xiaomi តម្លើងតម្លៃលក់រាយត្រឹមតែប្រហែល $550 ប៉ុណ្ណោះ បើធៀបនឹងស៊េរីមុន ដែលនេះគឺជាការទាក់ទាញចិត្តអតិថិជនយ៉ាងខ្លាំង។

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត SU7 ឬម៉ូឌែល និង Options ពិសេសណាមួយ សូមធ្វើការទាក់ទង ឬសួរនាំព័ត៌មានបន្ថែមទៅកាន់លេខ 078 335 502 និងតាមដានគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ Xiaomi Cambodia ។ ប្រសិនបើអ្នកទាំងអស់គ្នាទិញរថយន្តខ្លាញ់គោពីហាងផ្ទាល់នោះអ្នកទាំងអស់គ្នានឹងទទួលបានការធានាត្រឹមត្រូវ ទំនុកចិត្តខ្ពស់ សេវាកម្មរថយន្ត និងអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន និងធានាជូនសុវត្ថិភាពថែមទៀតផង។

