ដើមឆ្នាំ ២០២៦ នេះ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក HONOR បានអង្រួនទីផ្សារស្មាតហ្វូនសាជាថ្មី ដោយប្រកាសសម្ពោធជាផ្លូវការនូវម៉ូឌែល HONOR X5c Plus។ នេះគឺជាកំពូលស្មាតហ្វូនដែលរចនាឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ដ៏សម្បូរបែបក្នុងយុគសម័យឌីជីថល។

ស្មាតហ្វូនជំនាន់ថ្មី ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលស្រលាញ់ទូរស័ព្ទមាន អេក្រង់ធំថ្មប្រើបានយូរ និងមានភាពធន់រឹងមាំហើយបំពាក់បច្ចេកវិទ្យាទំនើបៗ សមស្របបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការកម្សាន្តផ្សេងៗ ខណៈដែលតម្លៃត្រឹមតែ ៩៩ ដុល្លារ តែប៉ុណ្ណោះ។

ចំណុចពិសេសរបស់ HONOR X5c Plus៖
- អេក្រង់ 6.74 អ៊ីញ បូករួមនឹង 90Hz Refresh Rate ធ្វើឱ្យការអូសទូរស័ព្ទមើល Facebook, TikTok ឬលេងហ្គេមបន្តិចបន្តួចមានភាពរលូន (Smooth) ជាងអេក្រង់ធម្មតា។
- ការប្រើបន្ទះឈីប MediaTek Helio G81 នៅក្នុងកម្រិតតម្លៃ 99$ គឺសមរម្យខ្លាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចជាការរៀនតាមអនឡាញ ឬប្រើប្រាស់បណ្តាញសង្គម។
- ថ្ម 5260mAh គឺធំជាងទូរស័ព្ទស្តង់ដារទូទៅបន្តិច (ដែលភាគច្រើនមានត្រឹម 5000mAh) ដូច្នេះវាជួយឱ្យអ្នកប្រើប្រាស់បានយូរជាងមុន។
- រូបរាង Slim & Light ដែលមើលទៅមានតម្លៃលើសពីតម្លៃខ្លួនពិតប្រាកដរបស់វា (Premium Look)។

ប្រសិនបើអ្នករកទូរស័ព្ទដែល "អេក្រង់ស្អាតការពារភ្នែក ថ្មកាន់ និងរាងស្អាត" នោះ HONOR គឺជាជម្រើសកំពូលក្នុងចិត្តរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវទូរស័ព្ទដៃ HONOR X5c Plus នៅប្រទេសកម្ពុជា អ្នកទាំងអស់គ្នាអាចទាក់ទងទៅកាន់ផេកលក់ទូរស័ព្ទដៃ Seang Lin Phone Shop សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 093 220 222 និងតាមដាន ហ្វេសបុកផេកផ្លូវការ: HORNOR Cambodia ដើម្បីទទួលបានការអាប់ឌេតថ្មីៗ។
