ស្រលាញ់មួយណា! រថយន្ត Lexus ៣ ម៉ូឌែលនេះជះរាងស្អាតណាស់ ខណៈនៅខ្មែរសម្បូរអ្នកជិះ
Khunna - ឃុនណា
SEPTEMBER 10 2025
យានយន្ត
1.6 K views
2 mins read

Lexus គឺជារថយន្តម៉ាកល្បីលំដាប់ពិភពលោករបស់ក្រុមហ៊ុន Toyota ដែលមានដើមកំណើតនៅប្រទេសជប៉ុន។ Lexus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដោយផ្តោតលើការផលិតរថយន្តប្រណីតដែលមានគុណភាពខ្ពស់ ភាពធន់ រូបរាងទាក់ទាញ និងបច្ចេកវិទ្យាទំនើបៗ។

Lexus Logo Jz59gtyb4drba1e9

ម៉ូដែលដែលពេញនិយមជាងគេរួមមាន Lexus RX ដែលជាប្រភេទរថយន្ត SUV ទំហំមធ្យម និង Lexus LX ដែលជាប្រភេទរថយន្ត SUV ទំហំធំ។ ម៉ូដែលទាំងនេះសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកម្ពុជាតែម្តង។

Lexus Range Hero 5 Scaled

រថយន្តម៉ាក Lexus ត្រូវបានគេស្គាល់ថាជារថយន្តប្រណីតដែលមានភាពធន់ខ្ពស់ និងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ម៉ូដែលដែលគេនិយមជិះច្រើនជាងគេរួមមាន៖

  • Lexus RX: ជាប្រភេទរថយន្ត SUV ទំហំមធ្យម ដែលមានការពេញនិយមតាំងពីយូរណាស់មកហើយ។ វាមានរូបរាងទាន់សម័យ ធំទូលាយ និងមានជម្រើសម៉ាស៊ីនច្រើន ទាំងសាំង (RX 300, RX 350) និងកូនកាត់ (Hybrid)

535995960 122183896412363047 5714731074292367587 N

Lexus Rx300 Gallery Ext 04 D

  • Lexus LX: ជាប្រភេទរថយន្ត SUV ទំហំធំ ដែលស័ក្តិសមសម្រាប់ផ្លូវលំបាក និងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ LX មានភាពល្បីល្បាញដោយសារការរចនាម៉ូដប្រណីត ម៉ាស៊ីនដ៏មានកម្លាំងខ្លាំង (LX 570, LX 600) និងបច្ចេកវិទ្យាទំនើប។

402097 2020 Lexus Lx

Lx600 Urban Overview

  • Lexus NX ជាប្រភេទរថយន្ត Compact Luxury Crossover SUV ដែលផលិតដោយក្រុមហ៊ុន Lexus ដែលជាផ្នែកមួយនៃក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បី Toyota។ ពាក្យ "NX" តំណាងឱ្យ "Nimble Crossover" ដែលមានន័យថាជារថយន្តដែលមានភាពរហ័សរហួន និងអាចបត់បែនបាន។ នៅកម្ពុជាភាគច្រើនសូម្បីអ្នកនិយមជិះ ដូចជា៖ Lexus NX 200t, Lexus NX 300, Lexus NX 300h។ 

001

31

Lexus Nx300h Overview

គូសបញ្ជាក់ផងដែរថា បើសិនជាអ្នកមានថវិកាគ្រប់គ្រាន់ ហើយចង់បានរថយន្តដែលមានការធានាពេញលេញ និងគុណភាពខ្ពស់ ក្រុមហ៊ុន Lexus Cambodia គឺជាជម្រើសដ៏ល្អបំផុត អ្នកទាំងអស់គ្នាអាចតាមដាន ឬសាកសួរនាំព័ត៌មានបន្ថែមតាមរយៈគេហទំព័រផ្លូវការរបស់ Lexus Cambodia ឬទាក់ទងតាមរយៈទូរស័ព្ទលេខ 017 888 727 ។ 

521269937 122179724420363047 6301553010642184216 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia