តួលេខផ្លូវការនៃសេដ្ឋីពិភពលោកប្រចាំឆ្នាំ ២០២៥ ត្រូវបានបោះផ្សាយនៅដើមឆ្នាំ ២០២៥ នេះ ដោយទស្សនាវដ្តីធំៗដូចជា Forbes ឬ Bloomberg។
សម្រាប់បេក្ខភាពសំខាន់ៗដែលត្រូវបានគេរំពឹងថានឹងបន្តឈរឈ្មោះជាសេដ្ឋីលំដាប់កំពូលៗក្នុងឆ្នាំ ២០២៥ ដោយផ្អែកលើនិន្នាការនៃឆ្នាំមុនៗ និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នជាក់ស្តែងក្នុងឆ្នាំ២០២៥៖
លំដាប់ទី១៖ លោក Bernard Arnault និងគ្រួសាររបស់លោក: ជារឿយៗតែងតែដណ្ដើមតំណែងកំពូលជាមួយនឹង Elon Musk ជារៀងរាល់ឆ្នាំ។ ដោយលោក Bernard Arnault ជាប្រធានក្រុមហ៊ុន LVMH (Louis Vuitton Moët Hennessy) ដែលជាក្រុមហ៊ុនផលិតទំនិញប្រណីតធំជាងគេលើពិភពលោកផងដែរ។
លំដាប់ទី២៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla (រថយន្តអគ្គិសនី) និង SpaceX (បច្ចេកវិទ្យាអវកាស) ។ ទ្រព្យសម្បត្តិរបស់គាត់ប្រែប្រួលខ្លាំងទៅតាមតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគាត់។
លំដាប់ទី៣៖ លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon (ពាណិជ្ជកម្មអេឡិចត្រូនិក) ។ ទោះបីជាគាត់បានចុះចេញពីតំណែងជានាយកប្រតិបត្តិ Amazon ក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់គាត់នៅតែខ្ពស់ដដែល។
លំដាប់ទី៤៖ លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle (Software) ។
លំដាប់ទី៥៖ Mark Zuckerberg: នាយកប្រតិបត្តិ Meta Platforms (Facebook, Instagram, WhatsApp) ។
គូសបញ្ចាក់ផងដែរថាតួលេខលំដាប់នេះឡើងចុះ និងប្រែប្រួលជារៀងរាប់ឆ្នាំ តាមការស្រង់ទិន្នន័យភាគច្រើនឡើងចុះដោយសារតែស្ថានភាពសេដ្ឋកិច្ចអាជីវកម្មពិភពលោក និងភាពជឿនលឿននៃគំនិតរបស់មហាសេដ្ឋីទាំងនោះ។ ដូច្នេះដើម្បីដឹងពីបញ្ជីឈ្មោះផ្លូវការ និងលំដាប់ច្បាស់លាស់សម្រាប់ឆ្នាំបន្ទាប់ទៀតសូមរង់ចាំការបោះផ្សាយពី Forbes ឬ Bloomberg នៅពេលដែលពួកគេចេញផ្សាយរបាយការណ៍ចុងក្រោយបន្ថែមទៀត។