បិទសវនការ! លោក ត្រាំ ពោលពាក្យចុងក្រោយបែបនេះដាក់ចិន មុនបញ្ចប់សង្រ្គាមពាណិជ្ជកម្ម
Khunna - ឃុនណា
MAY 8 2025
ឱកាស
6.5 K views
2 mins read

ប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍នៅថ្ងៃពុធថា លោកនឹងមិនពិចារណាបន្ថយពន្ធគយ ១៤៥% របស់សហរដ្ឋអាមេរិកលើប្រទេសចិនទេ ដើម្បីជំរុញការចរចាសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

 31dc Trump Lameduck Topart Fcjw Article Large

យោងតាមប្រភពព័ត៌មាន CNBC នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឲ្យដឹងថា លោក ត្រាំ បានឆ្លើយយ៉ាងដាច់អហង្ការថា "ទេ" នៅពេលត្រូវបានសួរនៅសេតវិមានថាតើលោកបើកចំហរក្នុងការដកពន្ធនាំចូលដ៏ច្រើននោះទេ ដើម្បីនាំប្រទេសចិនមកតុចរចា។

W1280 P16x9 2022 12 29 T121225 Z 473044425 R C2 S6 X9 Q Q51 P Rtrmadp 3 China Lawyers Crackdown Exodus

ការប្តេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះពន្ធគយរបស់លោកបានកើតឡើងបីថ្ងៃមុនពេលរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសិន គ្រោងនឹងជួបជាមួយសមភាគីចិនរបស់លោកនៅប្រទេសស្វីស ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធមុននេះថា សហរដ្ឋអាមេរិកបានស្នើសុំកិច្ចប្រជុំនោះ ហើយទីក្រុងប៉េកាំងនៅតែ "ប្រឆាំងយ៉ាងម៉ឺងម៉ាត់" ចំពោះការដំឡើងពន្ធគយរបស់លោក ត្រាំ មុនពេលការចរចា។

Tradewar 16.9

នៅពេលសួរថាតើលោករំពឹងអ្វីខ្លះនឹងកើតចេញពីកិច្ចប្រជុំនៅអឺរ៉ុបនោះ លោក ត្រាំ បានមានប្រសាសន៍ថា "យើងនឹងមើលឃើញ... យើងកំពុងបាត់បង់មួយទ្រីលានដុល្លារក្នុងមួយឆ្នាំ ឥឡូវនេះយើងមិនបាត់បង់អ្វីទៀតទេ អ្នកដឹងទេ? នោះជាវិធីដែលខ្ញុំមើលឃើញវា"។ 

2025 01 31 159806 1738292171. Large

ផ្អែកតាម​លិខិត​ជូនដំណឹងមួយ របស់ការិយាល័យពន្ធគយសហរដ្ឋអាមេរិក​ ចុះថ្ងៃទី​១១មេសា គឺអាមេរិក​នឹងលើកលែង ​មិនអនុវត្ត​អត្រាពន្ធថ្មីនេះ​ ទៅលើទំនិញ​បច្ចេកវិទ្យាទំនើបមួយចំនួន ដូចជាទូរស័ព្ទ​ កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិក​ច្រើនប្រភេទ​​ទៀត​ ដែលភាគច្រើនលើសលប់​ គឺសុទ្ធតែផលិតនៅចិន​ តែឥឡូវនេះគ្មានការចរចា ឬចង់សម្រួលពីអាមេរិកទៀតនោះទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Apple, Dell, Microsoft និង Nvidia ក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ផងដែរ។ ចុងក្រោយលោកត្រាំបោះពាក្យមួយម៉ាត់ថា " ទេ '' (គ្មានការចរចារ) គឺគ្រប់យ៉ាងចប់ត្រឹមចំណុចនេះ។ 

សម្រួលអត្ថបទឡើងវិញដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia